ថ្នាក់ដឹកនាំ និងកីឡាករ ចង់ឃើញវិស័យឯកជន ចូលរួមគាំទ្រ​កីឡាបាល់ទាត់​កាន់តែច្រើន

2023/09/20 08:25:41 pm        136

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ​ក៏ដូចជា​កីឡាករ​ជម្រើសជាតិកម្ពុជា បានបង្ហាញក្ដីរីករាយ បន្ទាប់ពីមាន​ក្រុមហ៊ុន​ឯកជន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ជាតិជាបន្ដបន្ទាប់ ហើយចង់ឃើញអ្នកវិនិយោគជាតិ និង​អន្ដរជាតិ​ផ្សេងៗ​ទៀត ចូលរួមគាំទ្រកាន់តែច្រើន ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន ។



ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់គ្នា ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម សៅ សុខា មានប្រសាសន៍ថា សហព័ន្ធមានគោលការណ៍គន្លឹះ ៤ នៅ​ក្នុង​ការ​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា ១-រដ្ឋបាលគ្រប់គ្រង ២-បច្ចេកទេស និងអភិវឌ្ឍន៍ ៣-ការប្រកួត និង៤-ការ​ចូលរួម​ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងការគាំទ្រពីទស្សនិកជន ហើយដើម្បី​អនុវត្ត​គោលការណ៍​នេះ សហព័ន្ធបានដាក់ចេញនូវយុទ្ធសាស្ដ្រ ១២ចំណុចផ្សេងទៀត ។

ដូច្នេះការងារនេះ ត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសហព័ន្ធ រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធជាតិ និងអន្ដរជាតិ ក្នុងនោះក៏ត្រូវការការគាំទ្រផ្នែកហិញ្ញវត្ថុពីវិស័យឯកជនដែរ ។ តាមរយៈនេះ ក្នុងនាមមហាគ្រួសារបាល់ទាត់ជាតិ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម​បាន​អំពាវនាវ​ក្រុមហ៊ុនអ្នកវិនិយោគជាតិ និងបរទេសដទៃផ្សេងទៀត ព្រមទាំងអ្នក​ដែល​និយម​លេង ​និងទស្សនាកីឡាបាល់ទាត់ បន្ដចូលរួមគាំទ្រសកម្មភាពកីឡាប្រភេទនេះបន្ដទៀត ដើម្បី​ធានា​បាន​នូវការអភិវឌ្ឍ និងរីកចម្រើន ។

ចំណែកកីឡាករ ហ៊ុល គឹមហ៊ុយ អ្នកចាំទីជម្រើសជាតិកម្ពុជា បានសម្ដែងការសប្បាយចិត្ត ដែល​មាន​ក្រុម​ហ៊ុនឯកជនធំៗ ចាប់ផ្ដើមចាប់អារម្មណ៍ និងចូលរួមឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ ដ្បិតរូបគេ បានចាត់​ទុកការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុនេះពិវិស័យឯកជន គឺមានសារៈសំខាន់ណាស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍបាល់ទាត់ជាតិ ។ ដូច្នេះគេសង្ឃឹមថា ក្រុមហ៊ុនផ្សេងៗ នឹងចូល​រួម​ឧបត្ថម្ភ​គាំទ្រ​កាន់​តែ​ច្រើនថែមទៀត ។

ឆ្លៀតឱកាសនោះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ក្នុងការរួមចំណែកជាមួយសហព័ន្ធ ដើម្បីគាំទ្រ និងចូលរួម​សកម្មភាព​កីឡា​បាល់ទាត់​កម្ពុជា ។ លើសពីនេះ លោកបានសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់​ពី​យល់​ច្បាស់អំពីគុណតម្លៃ និងអត្ថប្រយោជន៍របស់កីឡា ចំពោះសង្គមជាតិ តាមរយៈ​ប្រសាសន៍​របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        380
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        468

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm