លោក Xi ៖ ចិន និងសហរដ្ឋអាមេរិក ត្រូវតែសម្រេចឲ្យបានសន្តិសហវិជ្ជមាន

2023/09/20 08:31:58 pm        262

ប្រធានាធិបតីចិនលោក Xi Jinpingបាននិយាយប្រាប់ទាហានជើងចាស់ ២រូបនៃក្រុមស្ម័គ្រចិត្តអាមេរិក ឬ US Flying Tigers ដែលបានធ្វើសង្រ្គាមឲ្យចិនអំឡុងសង្រ្គាមលោកលើកទី ២នោះថា ចិន និងសហរដ្ឋអាមេរិក គួរតែ និងត្រូវតែសម្រេចឲ្យបានសន្តិសហវិជ្ជមាន ដោយលោកផ្តល់សញ្ញាបន្ថែមទៀតសម្រាប់ភាគីទាំង ២ ដើម្បីបន្ធូបន្ថយភាពតានតឹងដែលកំពុងកើតមាន ។

នៅក្នុងការឆ្លើយតបនឹងលិខិតមួយច្បាប់ពីអតីតអាកាយានិក Harry Moyer និងអ្នកបើកយន្តហោះ Mel McMullen លោក Xi និយាយថា ប្រជាពលរដ្ឋចិន និងសហរដ្ឋអាមេរិក ចែករំលែកសត្រូវតែមួយនៅក្នុងសង្រ្គាមរបស់ពួកគេជាមួយជប៉ុន ហើយពួកគេបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនកាលពីថ្ងៃអង្គារ ។

លោក Xi និយាយថា ក្រឡេកមើលអនាគត ចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមហាអំណាច ២ ត្រូវតែមានទំនួលខុសត្រូវដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ពិភពលោក ។

លោកបន្តថា ពួកគេគួរតែ និងត្រូវតែសម្រេចឲ្យបានការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ។

លោកបានអំពាវនាវផងដែរ ឲ្យមានទំនាក់ទំនងសន្តិភាព និងស្ថិរភាព បន្ទាប់ពីជំនួប និងកិច្ចប្រជុំជាបន្តបន្ទាប់រវាងក្រុមមន្រ្តីចិន និងសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែកន្លងមកនេះ ដោយមានគោលដៅកាត់បន្ថយភាពតានតឹង និងស្តាឡើងវិញបណ្តាញទំនាក់ទំនង ដែលរួមទាំងការប្រាស្រ័យទាក់ទងរវាងយោធារបស់ពួកគេ ។

សូមបញ្ជាក់ថា ក្រុមស្ម័គ្រចិត្ត Flying Tigers គឺជាក្រុមប្រយុទ្ធមានទាំងអតីតអាកាសយានិកសហរដ្ឋអាមេរិក ដែលជួលដោយសាធារណរដ្ឋចិនដឹកនាំដោយគណបក្ស Kuomintang (គួមីនតាង)របស់លោក Chiang Kai-shek (ឈៀង កៃសេក) ធ្វើសង្រ្គាមជាមួយជប៉ុន នៅឆ្នាំ ១៩៤១-៤២ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm