
ក្រុមហ៊ុន Amazon (AMZN.O) បាននិយាយថា ខ្លួនគ្រោងនឹងបន្ថែមបុគ្គលិក នៅអាមេរិកចំនួន ២៥០.០០០នាក់ សម្រាប់រដូវកាលទិញទំនិញថ្ងៃឈប់សម្រាក ពោលគឺ ៦៧ភាគរយ ច្រើនជាងចំនួនបុគ្គលិក ដែលខ្លួនបានជួល ក្នុងរយៈពេល ២ឆ្នាំកន្លងមក ដោយសារក្រុមហ៊ុនប្រញាប់ប្រញាល់ពង្រីកការដឹកជញ្ជូន នៅថ្ងៃបន្ទាប់ សម្រាប់អ្នកទិញទំនិញ។
ផែនការរបស់ក្រុមហ៊ុន Amazon នេះ ផ្ទុយពីក្រុមហ៊ុនលក់រាយនៅសហរដ្ឋអាមេរិកផ្សេងទៀត ដែលនិយាយថា ពួកគេនឹងជួលមនុស្សតិចជាងមុន ទាំងក្នុងហាង និងឃ្លាំង នៅឆ្នាំនេះ ដោយមានការរំពឹងទុកថា ការចំណាយរបស់អ្នកប្រើប្រាស់ នឹងថយចុះ នៅឆ្នាំ២០២៣។ អ្នកព្យាករណ៍រំពឹងថា ការលក់នៅថ្ងៃឈប់សម្រាកនឹងធ្លាក់ចុះពាក់កណ្តាលនៃអត្រាពីឆ្នាំមុន ដោយសារកង្វល់អំពីតម្លៃឡើងខ្ពស់។
យោងតាមក្រុមអ្នកស្រាវជ្រាវ Challenger, Grey និង Christmas បានឲ្យដឹងថា ការជួលតាមរដូវកាលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៨ មក ដោយសារតែការចំណាយខ្ពស់ និងការមិនសូវមានទំនុកចិត្តរបស់អ្នកប្រើប្រាស់៕