អង្គការឃ្លាំមើល៖ កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យវិស័យថាមពលស្អាត គឺយឺតខ្លាំងណាស់

2023/09/20 10:44:01 pm        192

អង្គការឃ្លាំមើល កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) បានលើកឡើងថា ប្រទេសជាច្រើន ក្នុងចំណោមប្រទេស ដែលបង្កកង្វក់បំផុត កំពុងបរាជ័យក្នុងការកាត់បន្ថយនូវការបញ្ចេញកាបូនពីវិស័យថាមពលរបស់ពួកគេឲ្យបានលឿនគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលដៅនៃការកំណត់ការឡើងកម្ដៅផែនដីមកត្រឹម ១,៥អង្សាសេ។

របាយការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលអាកាសធាតុដ៏មហន្តរាយ ហើយនៅឆ្ងាយដ៏គួរឲ្យបារម្ភពីការសម្រេចបាននូវគោលដៅ ក្នុងការកាត់បន្ថយការបង្កកង្វក់កាបូន។

ការកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យផលិតថាមពល ដែលបង្កកង្វក់ខ្លាំង គឺមានសារៈសំខាន់ ដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ នៅក្រោមកិច្ចព្រមព្រៀងនោះ បណ្ដាប្រទេសនានាបានព្រមព្រៀងគ្នា ក្នុងការប្រឹងប្រែងទប់ស្កាត់សីតុណ្ហភាពរបស់ផែនដីមិនឲ្យឡើងខ្ពស់ត្រឹម ១.៥អង្សាសេ លើសពីកម្រិត នៅពាក់កណ្តាលសតវត្សរ៍ទី១៩។

ការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញអំពីរបៀបដកខ្លួនចេញពីការបង្កើតថាមពល ដោយការដុតឥន្ធនៈហ្វូស៊ីល ទំនងជានឹងឈានទៅដល់ដំណាក់សំខាន់នៃកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅទីក្រុងឌុយបៃ ក្នុងខែវិច្ឆិកា។ ការភិភាក្សារត្រូវបានគេមើលឃើញថា មានសារៈសំខាន់បំផុត គិតចាប់តាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសមក។

តែយ៉ាងណាក្ដី គ្មានប្រទេស ឬប្លុកណាមួយ ដែលត្រូវបានវាយតម្លៃ កំពុងធ្វើដំណើរយ៉ាងពេញលេញ ដើម្បីបំពេញគោលដៅនេះទេ ដោយប្រទេស ឬប្លុកទាំងនោះ មានដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល អង់គ្លេស ឈីលី ចិន សហភាពអឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ិកស៊ិក ម៉ារ៉ុក ទួរគី អាហ្រ្វិកខាងត្បូង អារ៉ាប់រួម និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm