ព្យុះកំណាចដ៏ខ្លាំងវាយបោកបក់លើប្រទេសចិនភាគខាងកើត បណ្តាលឲ្យយ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់

2023/09/20 11:07:32 pm        231

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍តាមវីដេអូចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញព្យុះកំណាចដ៏ខ្លាំងបានវាយបោកបក់បំផ្លាញខេត្ត Jiangsu ប្រទេសចិនភាគខាងកើត បណ្តាលឲ្យយ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ក្នុងពេលមានការព្រមានពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងនៅក្នុងតំបន់ជាច្រើន។ ព្យុះកំណាចកើតឡើងតែមួយភ្លែតប៉ុន្តែខ្លាំង ដោយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តក្រឡាប់ បណ្តាញអគ្គីសនីបាក់រលំ និងកម្ទេចកម្ទីហោះហើរ ដែលភាគច្រើនបានពង្រាយនៅលើដងផ្លូវនៃក្រុង Suqian ជាទីក្រុងនៅភាគខាងជើងខេត្ត។

សារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ពីទីតាំងនៃវីដេអូទាំងនេះ មកពីអគារនៅក្បែរនោះ មានស្លាកសញ្ញា និងទទឹងផ្លូវដែលផ្គូរផ្គងជាមួយផែនទីផ្កាយរណប និងរូបភាពឯកសារនៃតំបន់នេះ។

សារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ដោយឯករាជ្យពីកាលបរិច្ឆេទពីវីដេអូដែលត្រូវបានថតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ CCTV និយាយថា មនុស្សម្នាក់បានស្លាប់ និង៣នាក់រងរបួស ហើយលំនៅឋាន ៥២ខ្នង រងការខូចខាត។

ឧបទ្ទវហេតុចុងក្រោយនៅសប្តាហ៍នេះនៃអាកាសធាតុដ៏មហន្តរាយ និងមានមនុស្សស្លាប់ ជំរុញឲ្យអាជ្ញាធរ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ នៅជិតសមុទ្រលឿង នៅខេត្ត Jiangsu ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm