ក្រុមហ៊ុនចម្រាញ់រ៉ែមាស រឺនីសង់ បង់ពន្ធសួយសារ និងពន្ធអាករផ្សេងៗជាង ៣៥ លានដុល្លារ

2023/09/21 12:00:45 am        341

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ែមាសចម្រាញ់ រឺនីសង់ មីណ័ររ៉ល (Renaissance Minerals) មកពីប្រទេសអូស្ត្រាលី បានបង់ពន្ធសួយសារ និងអាករជូនរដ្ឋលើស ​៣៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ និងផ្តល់ការងារ​ប្រមាណ ៦០០ កន្លែងដល់ប្រជាជនកម្ពុជា ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការ​ងារជាមួយ ឯកឧត្តម ឆើតគៀត អាត់ថាកន (Cherdkait Atthakor) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន រឺនីសង់ មីណ័ររ៉ល (Renaissance Minerals) ​ជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញា​បណ្ណរុករករ៉ែមាស​ពីក្រសួងរ៉ែ និងថាមពល, បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងអនុវត្តទៅ​តាមគម្រោងផែនការ​ និងប្រព្រឹត្តទៅដោយលូន នៅក្នុងអាជីវកម្មរបស់ខ្លួន ។

ជុំវិញសាវតានៃក្រុមហ៊ុមួយននេះ, ក្រុមហ៊ុន រឺនីសង់ មីណ័ររ៉ល​ Renaissance Minerals ទទួលបាន​អាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ ​និងថាមពល ​ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី ​និងជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលបានចាប់ផ្ដើមបើកសម្ពោធដាក់​ឲ្យដំណើរការ​ជាផ្លូវការ ​លើប្រតិបត្តិការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២១ ​និងជាក្រុមហ៊ុនផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ​ជុំវិញការធ្វើអាជីវកម្មរ៉ែមាសនេះ ​បើតាមរបាយការណ៍របស់ក្រសួងរ៉ែ​ និងថាមពល គិតត្រឹមឆ្នាំ ​២០២២ កម្ពុជាមានក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង​ ៤ រួមមាន៖ Renaissance Minerals មានទីតាំងធ្វើអាជីវកម្មនិងចម្រាញ់មាស ​ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ​ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង​ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak ​នៅតំបន់អូរខ្លិកខ្លក់ ​ស្រុកសំបូរ ខេត្តក្រចេះ, និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ៕អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm