
អំឡុងសុន្ទរកថាទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ព្រះមហាក្សត្រ Sheikh Tamim bin Hamad al-Thani របស់ប្រទេសកាតា បានមានព្រះបន្ទូលថា ប្រទេសរបស់ទ្រង់ នឹងបន្តសម្របសម្រួលកិច្ចខិតខំអន្តរជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ព្រះអង្គបានមានព្រះបន្ទូលថា ពួកយើងនឹងបន្តសម្របសម្រួលកិច្ចខិតខំអន្តរជាតិ និងសម្របសម្រួលការជជែកដេញដោលជាមួយ UN និងប្រទេសពាក់ព័ន្ធ បន្ថែមពីលើរដ្ឋាភិបាលស្តីទីរបស់អាហ្វហ្គានីស្ថាន ជាការធានាដល់ការអនុវត្តន៍កិច្ចព្រមព្រៀងក្រុង Doha ដើម្បីជៀសផុតពីការកើតឡើងវិញកំហុសកាលពីមុន និងការពារអាហ្វហ្គានីស្ថានពីការធ្លាក់ក្នុងស្ថានភាពលំបាកគ្រប់គ្រងវិបត្តិមនុស្សធម៌ ឬក្លាយជាកន្លែងដ៏សុខសាន្តសម្រាប់ក្រុមភេរវករ ។
ទ្រង់បានមានព្រះបន្ទូលបន្ថែមទៀតថា ពួកយើងត្រូវតែធ្វើការផងដែរដើម្បីធានាថា ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ទទួលបានការគាំទ្រ និងជំនួយអន្តរជាតិដែលត្រូវការ ទទួលបានសិទ្ធិមនុស្ស ជាពិសេសសិទ្ធិអានីតិជន និងសិទ្ធិនារី ក្នុងការទទួលបានការអប់រំ និងឱកាសការងារ ។
គួរឲ្យដឹងថា កាលពីខែឧសភាកន្លងទៅ នាយករដ្ឋមន្រ្តីកាតាអង្គនេះ មាននូវកិច្ចពិភាក្សាសម្ងាត់ជាមួយមេដឹកនាំកំពូលក្រុមតាលីបង់ ដើម្បីដោះស្រាយភាពតានតឹងជាមួយសហគមន៍អន្តរជាតិ គឺជាការបង្ហាញសញ្ញាឆន្ទៈថ្មីដោយក្រុមគ្រប់គ្រងអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាលើវិធីសាស្រ្តបញ្ចប់ភាពឯការបស់ពួកគេ ៕