
ប្រជាពលរដ្ឋរស់នៅទីក្រុង Baku របស់ប្រទេសអាស៊ែបៃហ្សង់ បានស្វាគមន៍ប្រតិបត្តិការសឹកប្រឆាំងនឹងតំបន់ផ្តាច់ខ្លួន Nagorno-karabakh កាលពីថ្ងៃអង្គារ។
លោក Araz Isamailovគឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Baku និយាយថា ការពិតណាស់ថា វាគឺជាអ្វីមួយដែលគួរតែកើតមានឡើងយូរមកហើយ ។ ពួកយើងរំពឹងថាសង្រ្គាមនឹងផ្ទុះឡើង ពួកយើងរំពឹងថានឹងមើលឃើញក្នុងពេលឆាប់ឆាប់នេះ ។ អំឡុងពេលសង្រ្គាម លោកគិតថា ពួកយើងខិតកាន់តែជិតទីក្រុង Khankendi ដែលជារដ្ឋធានីនៃតំបន់ Nagorno-Karabakh ហើយពួកយើងនឹងរំដោះវាបានមកវិញ។
លោក Anar Eyvazov គឺជាប្រធានការិយាល័យសារព័ត៌មានរបស់ក្រសួងការពារជាតិអាស៊ែបៃហ្សង់ និយាយអំឡុងសន្និសីទសារព័ត៌មានថា អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការសឹកនៅតំបន់ Nagorno Karabakh ដើម្បីឆ្លើយតបនឹងការបង្ករឿង។
អាស៊ែបៃហ្សង់ បានចាត់វិធានការសឹកនៅតំបន់ Nagorno Karabakh គឺជាជំហានមួយដែលអាចនាំឲ្យមានសង្រ្គាមថ្មីនៅក្នុងតំបន់ដ៏ផុយស្រួយមួយនេះ ប៉ុន្តែទីក្រុង Baku និយាយថា វាចាំបាច់ដើម្បីស្តាសណ្តាប់ធ្លាប់រដ្ឋធម្មនុញ្ញ និងបណ្តេញការបង្កើតយោធារបស់អាល់មេនី ។
គួរឲ្យដឹងថា តំបន់ Karabakh ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាដែនដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកខ្លះនៃដែនដីមួយនេះ គ្រប់គ្រងដោយក្រុមអាជ្ញាធរជនជាតិភាគតិចផ្តាច់ខ្លួនរបស់អាល់មេនី ដែលនិយាយថា តំបន់មួយនេះ គឺជាស្រុកកំណើតបុព្វការីជនរបស់ពួកគេ។
តំបន់មួយនេះ បានឆ្លងកាត់សង្រ្គាម២លើកទាំងលើកនេះ ដែលលើកចុងក្រោយបានផ្ទុះឡើងកាលពីឆ្នាំ ២០២០ ចាប់តាំងពីការដួលរលំទៅរបស់សហភាពសូវៀតកាលពីឆ្នាំ ១៩៩១៕