
ទីភ្នាក់ងារព័ត៌មាន Ritzau បានរាយការណ៍កាលពីថ្ងៃអង្គារដោយលើកឡើងពីសម្តីរដ្ឋមន្រ្តីការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen ថា ប្រទេសដាណឺម៉ាក់ នឹងបរិច្ចាគរថក្រោះ ៤៥គ្រឿងបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ។
ការបរិច្ចាគនេះ នឹងរួមទាំងរថក្រោះ Leopard 1 ផលិតនៅប្រទេសអាល្លឺម៉ង់ចំនួន ៣០គ្រឿង និងរថក្រោះ T-72 ចំនួន ១៥គ្រឿង ។
រថក្រោះសម័យសូវៀត T-72 អាចនឹងបញ្ជូនភ្លាមៗទៅកាន់យោធាអ៊ុយក្រែន មិនដូចជារថក្រោះ Leopardsនោះទេ ដែលត្រូវការបណ្តុះបណ្តាលបន្ថែមទៀត សម្រាប់ទាហានអ៊ុយក្រែន ។
គួរឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលប្រទេសដាណឺម៉ាកផ្តល់រថក្រោះ T-72 ដែលជាគុណសម្បត្តិមួយដោយសារយោធាអ៊ុយក្រែន ដឹងពីវិធីប្រើប្រាស់វា ដើម្បីឲ្យពួកគេពុំចាំបាច់ទទួលការបង្រៀននោះទេ ។
ការបរិច្ចាគរថក្រោះនេះដែរ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិអ៊ុយក្រែន ឬដោយកញ្ចប់ថវិកា ៨០០លានអឺរ៉ូបដែលរដ្ឋាភិបាដាណឺម៉ាក បានប្រកាសកាលពីសប្តាហ៍មុន ។
រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen បានពន្យល់ថា កញ្ចប់ថវិកានេះ នឹងបើកដំណាក់កាលថ្មីនៅក្នុងជំនួញរបស់ដាណឺម៉ាកដល់អ៊ុយក្រែន ៕