
ប្រទេសអូស្រ្តាលី កំពុងត្រៀមវិធានការទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃអំឡុងរដូវក្តៅដែលបង្កឡើងដោយសារបាតុភូមិធម្មជាតិ អែល នីញ៉ូ ។
កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរឧតុនិយមអូស្រ្តាលី បានប្រកាសហេតុការណ៍បាតុភូមិធម្មជាតិ អែល នីញ៉ូ សម្រាប់ប្រទេសមួយនេះ អំឡុងរដូវក្តៅ ដែលធ្វើឲ្យកើតមានហានិភ័យខ្ពស់នៃករណីភ្លើងឆេះព្រៃ ។
លោក Elisabeth Gos គឺជាភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបរបស់អូស្រ្តាលី និយាយថា ហេតុផលមួយដែលពួកយើងត្រូវធ្វើដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ គឺពួកយើងត្រូវការបន្ថយការផ្ទុកប្រេងឥន្ធនៈ ហើយនិងកាត់បន្ថយផលប៉ះពាល់ និងភាពធ្ងន់ធ្ងររបស់ភ្លើងឆេះព្រៃ បើសិនជាវាកើតឡើងហើយនោះ ។
ដោយឡែក លោក Rob Rogers គឺជាស្នងការសេវាកម្មពន្លត់អគ្គិភ័យជនបទ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ុន្តែការគំរាមកំហែងនៅឆ្នាំនេះ បានកើតមានក្រោយរដូវក្តៅសើម ៣លើកបង្កឡើងដោយសារបាតុភូតធម្មជាតិអែល នីញ៉ូ ដែលធ្វើឲ្យការឈប់ត្រៀមខ្លួន វិលត្រឡប់មកដូចដើមវិញ ។
គួរឲ្យដឹងថា ភ្លើងឆេះព្រៃនៅអូស្រ្តាលីកាលពីរយៈពេល ៤ឆ្នាំមុន បានបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ២៤លានហិចតា បំផ្លិចបំផ្លាញផ្ទះសម្បែង ៣ពាន់ខ្នង សម្លាប់មនុស្ស ៣៣នាក់ និងបានសម្លាប់សត្វស្រុកប្រហែល ៣ពាន់លានក្បាល ៕