
ក្រុមអាជ្ញាធរអេក្វាឌ័រ កំពុងបង្កើនវិធានការការពារពពួកសត្វស្លាបកម្រដែលរស់នៅលើប្រជុំកោះ Galapagos ពីជំងឺគ្រុនផ្តាសាយបក្សី ក្រោយសត្វស្លាបងាប់ ៣ក្បាលធ្វើតេស្តឃើញវិជ្ជមាននៃជំងឺមួយនេះ ។
ក្រុមមន្រ្តី បានបញ្ជូនក្រុមអ្នកជំនាញឲ្យទៅយកសំណាកក្រោយសត្វស្លាបឈឺ ត្រូវបានគេរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅ ហើយលទ្ធផលធ្វើតេស្តបឋមបង្ហាញពីជំងឺគ្រុនផ្តាសាយបក្សី H5N1 ហើយសំណាករបស់វា ត្រូវបានបញ្ជូនទៅកាន់ប្រជុំកោះ Guayaquil សម្រាប់ការបញ្ជាក់ ។
ទីតាំងដែលកើតមានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី ត្រូវបានបិទមិនឲ្យភ្ញៀវចូល ហើយតំបន់ផ្សេងទៀតដែលបន្តបើកជូនភ្ញៀវទេសចរ ត្រូវបានអនុវត្តន៍វិធានការតឹងរឹង ។
លោក Danny Ruedaគឺជាប្រធានឧទ្យានជាតិប្រជុំកោះ Guayaquil និយាយថា វាគឺជាព័ត៌មានដ៏គួរឲ្យសោកស្តាយមួយ ចាប់តាំងពីសត្វស្លាបរបស់ពួកយើងជិតផុតពូជ ។ ពួកយើងបន្តតាមដានឥតឈប់ឈរនៅទីតាំងដែលបានឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។
លោកបន្តថា វិធានការដំបូង គឺពួកយើងត្រូវបិទកន្លែងទាំងនោះមិនឲ្យភ្ញៀវចូលទស្សនា ហើយទី ២ ពួកយើងត្រូវ ឃ្លាំមើលទីតាំងទាំងនោះ ក៏ដូចជាចាត់វិធានការដោយអនុឡោមតាមពិធីសារដែលពួកយើងមាន ។
គួរឲ្យដឹងថា ប្រជុំកោះ Guayaquil មានពពួកសត្វស្លាប់ជិតផុតពូជ និងសត្វស្រុកប្រហែល ៧៨ប្រភេទ ដែលភាគច្រើននៃពួកវាបំលាស់ទីទៅកាន់អេក្វាឌ័រ ។
កាលពីឆ្នាំមុន ប្រទេសមួយនេះ បានប្រកាសអាសន្នដោយសារការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សីក្នុងកសិដ្ឋានជាច្រើនកន្លែង ស្ថិតនៅតំបន់ភ្នំ Andes ៕