មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្វកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស

2023/09/21 02:44:20 am        125

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្វកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ“សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា" ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។

កម្មវិធីបរិច្ចាគឈាមនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក-អគ្គនាយករង បច្ចេកទេសសុខាភិបាលព្រមទាំងលោក លោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាច្រើនទៀត។

ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ថ្ងៃនេះជាឱកាសដ៏វិសេសវិសាល ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៣ ក្រោមប្រធានបទ "សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” ដែលជាការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីមន្ត្រីរាជការក្រោមឱវាទមន្ទីរពេទ្យព្រះអង្គឌួង ដែលកន្លងមកមន្ទីរពេទ្យក៏ធ្លាប់បាន ធ្វើការបរិច្ចាគឈាមជារឿយៗផងដែរ ដើម្បីអាចមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតមនុស្ស ហើយមន្ទីរពេទ្យព្រះអង្គឌួងបានទទួលឈាមជាមធ្យម ៤០ប្លោក ក្នុងមួយខែ ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ សម្រាប់កិច្ចសហការនេះរវាងមន្ទីរពេទ្យនិងមជ្ឈមណ្ឌលផ្តល់ឈាមនឹងបន្តនិងពង្រឹងបន្ថែមទៀត ទៅថ្ងៃខាងមុខ។

ទន្ទឹមគ្នានោះដែរឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានអបអរសាទរចំពោះមន្ត្រី បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួងប្រមាណ១២០នាក់ ដែលបានចុះឈ្មោះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីបរិច្ចាគឈាមដោយទៀងទាត់របស់មន្ទីរពេទ្យ ក្រោមពាក្យស្លោក " សង្គ្រោះជីវិតគឺបរិច្ចាគឈាមទាំងអស់គ្នា "។ ការផ្តល់ឈាម គឺជួយជីវិត អ្នកដែលត្រូវការឈាម អ្នកដែលមានជំងឺស្លេកស្លាំង អ្នកដែលបាត់បង់ឈាមភ្លាមៗ អ្នកមានជំងឺគ្រាប់ឈាមមួយចំនួន និងអ្នកដែលមានជំងឺមហារីកជាដើម។ កាយវិការសប្បុរសធម៌នេះបង្ហាញពីទឹកចិត្តរបស់គ្រូពេទ្យដែលក្រៅពីតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគោរពក្រមសីលធម៌ត្រឹមត្រូវតែប៉ុណ្ណោះទេ លើសពីនេះគ្រូពេទ្យយើង បានបរិច្ចាគឈាម ជូនអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ថែមទៀត។ បរិច្ចាគឈាម គឺជាទង្វើសប្បុរសមួយដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។

ឯកឧត្តម រដ្ឋលេខាធិការ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់សេវាសុខាភិបាលជូនប្រជាជនបានល្អប្រសើរ ស្របតាមយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តឲ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោ​បាយ​ជាអាទិភាពចំនួន៦ សម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ក្នុងនោះអាទិភាពទីមួយគឺ "ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល" របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា"។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវយកចិត្តទុកដាក់ ដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមដោយឱ្យជាចំណីអាហារ ឬកាដូនៅពេលពួកគាត់មកបរិច្ចាគឈាមរួច ដើម្បីបង្កើនគ្រាប់ឈាមឡើងវិញ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពឈាម ពោលគឺឈាមដែលយកចេញពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវធានាសុវត្តិភាពដល់អ្នកជំងឺ និងជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm