
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចងក្រងឯកសារជាង១.៦00 ករណីនៃការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយអាជ្ញាធរក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលចាប់ខ្លួន និងឃុំខ្លួនមនុស្ស ហើយបានជំរុញឲ្យរដ្ឋាភិបាលតាលីបង់ បញ្ឈប់ការធ្វើទារុណកម្ម និងការពារសិទ្ធិអ្នកជាប់ឃុំ។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ជិត ៥០ភាគរយនៃការរំលោភរួមមាន «ការធ្វើទារុណកម្ម និងការធ្វើទារុណកម្មដ៏ឃោរឃៅ អមនុស្សធម៌ និង ការធ្វើ ឲ្យបាក់កម្លាំង»។
របាយការណ៍របស់សេវាសិទ្ធិមនុស្សនៃបេសកកម្មនេះ មានរយៈពេល១៩ខែ - ចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងករណីដែលបានចងក្រងជាឯកសារនៅទូទាំងខេត្តចំនួន ២៩នៃខេត្តចំនួន៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន។ របាយការណ៍នេះ បាននិយាយថា ១១ភាគរយនៃករណីទាំងនោះ ពាក់ព័ន្ធនឹងស្ត្រី។