WHO ​ប្តេជ្ញាចិត្ត​សហការ​ជំរុញ​ការ​ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​កម្ពុជា​នៅ​តំបន់​ដាច់​ស្រយាល​ឱ្យ​បាន​ល្អប្រសើរ

2021/04/27 09:59:58 am        25

ព្រះវិហារ ៖ នៅក្នុង​ដំណើរ​ទស្សនកិច្ច ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវា​សុខាភិបាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តព្រះវិហារ​ របស់​ប្រតិភូ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​ WHO នៅ​ថ្ងៃទី​២២ ខែតុលា​ម្សិលមិញ​ លោកជំទាវ លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​អោយ​បាន​ល្អប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយៗ ​ពិបាកទៅ​ទទួល​សេវា​សុខាភិបាល​នេះ​។


ដើម្បី​ជំរុញ​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ផែនការ​នៅក្នុង​តំបន់ ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​បញ្ហា​ការ​រាតត្បាត​នៃ​មេរោគ COVID-១៩​ គ្រោះទឹកជំនន់ និង​គ្រោះធម្មជាតិ​ផ្សេងៗ ​នៅពេលនេះ លោកជំទាវ លី អាយ​ឡែ​ន តំណាង WHO ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រមូល​នូវ​ធាតុ​ចូល​ជាច្រើន​ ពី​តាម​មន្ទីរ​សុខាភិបាល ​និង​មូលដ្ឋាន​សុខាភិបាល​មួយ​ចំនួន​នៅតាម​ជនបទ ​ក្នុង​ខេត្តព្រះវិហារ ​និង​ខេត្ត​ផ្សេងៗ​ទៀត អំពី​បញ្ហា​ប្រឈម ​និង​ភាពល្អប្រសើរ​នៃ​ការផ្តល់សេវា​សុខាភិបាល​ ដើម្បី​យកទៅ​សហការ​រៀបចំ​ផែនការ​ជាមួយ​ក្រសួងសុខាភិបាល​ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ ពង្រឹង​ការ​ផ្តល់សេវា​សុខាភិបាល​ល្អប្រសើរ ​ជាពិសេស​ការផ្តល់​សេវា​សុខាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​ចាស់ជរា និង​ស្ត្រី ដែល​នៅ​ឆ្ងាយៗ ​ពិបាកទៅ​មូលដ្ឋាន​សុខាភិបាល​។

ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​វិស័យ​សុខាភិបាល នៅ​ខេត្តព្រះវិហា​នេះ លោកជំទាវ លី អាយ​ឡែ​ន បាន​មើល​ឃើញ​ពី​វិជ្ជមាន​ជាច្រើន ដូចជា​ខេត្ត​បាន​ខិតខំ​ប្រយុទ្ធប្រឆាំង​លុបបំបាត់​ជំងឺគ្រុនចាញ់ ​បានសម្រេច​គោលដៅ​មុន​ការរំពឹងទុក​ ខេត្ត​បាន​ប្រុងប្រយ័ត្ន​បង្ការ​ទប់ស្កាត់​មេរោគ COVID-19 បានល្អ​ប្រសើរ ហើយ WHO នឹង​ជួយ​ចូលរួម​ជម្រុញ​អោយ​ខេត្ត​គិតពិចារណា​អំពី​គំនិត​ផ្ដួចផ្ដើម​ធ្វើ​ផែនការ​ក្នុង​តំបន់​អោយបាន ​ដើម្បី​ផែនការ​វិស័យ​សុខាភិបាល​មាន​ភាព​ល្អប្រសើរ​។

សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តព្រះវិហារ​ ពិនិត្យ​និង​ស្វែងយល់​ពី​ការ​ផ្តល់សេវា​សុខាភិបាល​នៅ​តាម​តំបន់​ដាច់ស្រយាល​និង​ព្រំដែន​របស់​កម្ពុជា ​គណៈប្រតិភូ​ក្រសួងសុខាភិបាល​និង​WHO ក៏បាន​មើល​ឃើញ​ពី​ការ​ផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព និង​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តាម​បណ្តា​មណ្ឌល​សុខភាព​ហើយ ក្រៅពី​ការពិនិត្យ​សុខភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​នោះ​ក៏​យើង​សង្កេតឃើញថា ប្រជាជន​ឡាវ នៅជាប់​តំបន់​ព្រំដែន​បាន​ឆ្លងដែន​មក​ស្វែងរក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ នៅតាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​កម្ពុជា ​នៅតាម​ព្រំដែន​កម្ពុជា ឡាវ ជាពិសេស មណ្ឌល​សុខភាព​កំពង់​ស្រឡៅ​ និង​ប៉ុស្តិ៍​សុខភាព​កំពង់​ព្រះឥន្ទ​ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​ជាដើម​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm