គ្រូពេទ្យបឋមសង្គ្រោះ នៅទីក្រុង Derna ដែលរងគ្រោះដោយទឹកជំនន់ និយាយថា ស្ថានភាព គឺគួរឲ្យរន្ធត់ណាស់

2023/09/20 08:27:10 pm        409

ប្រជាជនលីប៊ីជាមួយនឹងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅក្នុងទីក្រុង Derna ដែលរងគ្រោះដោយទឹកជំនន់ និយាយអំពីស្ថានភាពដ៏លំបាក ដែលពួកគេកំពុងជួបប្រទះ ខណៈដែលពួកគេព្យាយាមបង្ហាញសាកសពរបស់មិត្តភក្តិ សាច់ញាតិ និងបងប្អូនជនរួមជាតិរបស់ពួកគេ។

លោក Mohamed Basheer Basheer ប្រធានក្រុមជួយសង្គ្រោះនៅ ICRC បាននិយាយថា៖ «ជារៀងរាល់ថ្ងៃ យើងស្រង់សាកសពចេញ ក្នុងចំនួនហួសពីការបរិយាយ ដែលមិនអាចគិតដល់រូបនោះបានឡើយ។ ស្ថានភាពគឺគួរឲ្យរន្ធត់ណាស់។ ផ្លូវទាំងមូលនានាបានបាត់អស់រលីងតែម្ដង»។

នៅផ្នែករបស់លោក លោក Hisham Abdullah ជាសមាជិកនៃអឌ្ឍចន្ទក្រហមលីប៊ី រំលឹកដល់ទិដ្ឋភាពពីក្មេងតូចម្នាក់ ដែលមកជាមួយក្រុមទាហាន ដើម្បីស្វែងរកគ្រួសាររបស់គេ នៅតាមផ្លូវនានា ដែលត្រូវជន់លិច។ លោកបានបន្ថែមថា តើអ្នកស្រុកក្រុង Derna ទាំងអស់ ទប់ទឹកភ្នែករបស់ពួកគេមិនឲ្យស្រក់ចុះមកបានដោយរបៀបណាទៅ។

សូមរំលឹកថា ខ្យល់ព្យុះដ៏កំណាច កាលពីថ្ងៃទី១០ ខែកញ្ញា បានបំបាក់ទំនប់វារីអគ្គិសនីចំនួន២ ដោយបង្កបានជាទឹកជំនន់ជន់លិចភាគខាងកើតទីក្រុង Derna របស់លីប៊ី និងបានសម្លាប់មនុស្សរាប់ពាន់នាក់។

មួយសប្តាហ៍បន្ទាប់ពីទឹកជំនន់បានបំផ្លាញតំបន់សំខាន់ៗជាច្រើនរបស់ទីក្រុង អ្នកស្រុកទីក្រុង Derna ដែលពេញទៅដោយកំហឹង ធ្វើបាតុកម្មនៅតាមដងផ្លូវ និងបានដុតផ្ទះរបស់អភិបាលក្រុង។ ពួកគេចោទអាជ្ញាធរថា មិនបានថែទាំទំនប់ ដែលការពារទីក្រុង និងមិនបានជម្លៀសប្រជាជនចេញមុនពេលមានព្យុះ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am