ឥណ្ឌាព្រមានពីការធ្វើដំណើរទៅកាណាដា បន្ទាប់ពីមានជម្លោះ ជុំវិញការសម្លាប់មេសាសនា Sikh

2023/09/21 03:28:45 am        483

ប្រទេសឥណ្ឌា នៅថ្ងៃពុធ (ទី២០ ខែកញ្ញា)នេះ បានព្រមានពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅលេងផ្នែកខ្លះនៃប្រទេសកាណាដា ដែលជាការរារាំងថ្មីចុងក្រោយ នៅក្នុងជម្លោះការទូត ដោយសារមានការចោទប្រកាន់លើទីក្រុងញូវដេលី ពាក់ព័ន្ធនឹងការសម្លាប់អ្នកបំបែកខ្លួនរបស់សាសនា Sikh នៅជិតទីក្រុង Vancouver។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទាមទារឲ្យប្រទេសឥណ្ឌា អនុវត្តចំពោះការលាតត្រដាងនូវការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនេះយ៉ាងម៉ឺងម៉ាត់បំផុត ជុំវិញការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មនេះ។

លទ្ធផលនេះបានជំរុញឲ្យមានការបណ្ដេញអ្នកការទូតទៅវិញទៅមកដូចគ្នា និងការបដិសេធយ៉ាងដាច់អហង្ការពីប្រទេសឥណ្ឌា ដែលបាននិយាយថា ការលើកឡើងណាមួយ ដែលថា ខ្លួនមានចំណែករួមក្នុងការសម្លាប់ លោក Hardeep Singh Nijjar កាលពីខែមិថុនា គឺជា «មិនសមហេតុផល»ទាល់តែសោះ។

ដោយមិននិយាយឲ្យបានច្បាស់លាស់ដល់ជម្លោះនេះ ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌាបានប្រាប់ថា ខ្លួនមានក្ដីបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ដោយសារតែ «អំពើឧក្រិដ្ឋកម្មដ៏គួរស្អប់ខ្ពើម ដែលមានលក្ខណៈនយោបាយ និងអំពើហិង្សាដ៏ធ្ងន់ធ្ងរ។

ទំនាក់ទំនងរវាងកាណាដា និងឥណ្ឌា ចាប់ផ្ដើមតានតឹងម្ដងបន្តិចៗ នៅប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីមានការធ្វើឃាតលើមេដឹកនាំសាសនា Sikh និងបាតុកម្មដែលបានកើតឡើងនៅប្រទេសកាណាដា។

សូមរំលឹកថា លោក Nijjar ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងពាក់ម៉ាស់ ២នាក់ នៅខាងក្រៅវិហារសាសនា Sikh ដែលនៅទីនោះ លោកបានធ្វើជាអធិបតីក្នុងក្រុង Surrey ជាយក្រុង Vancouver៕

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm