WFP និងគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន

2023/09/21 05:18:04 pm        29

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងបុគ្គលិកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) កំពុងបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងគោលបំណងពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា។ បេសកកម្មបំពេញទស្សនកិច្ចនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយតាមរយៈបេសកកម្មនេះ គណ:ប្រតិភូទាំងមូលនឹងបានសិក្សាស្វែងយល់ដោយផ្ទាល់អំពីគំរូជោគជ័យរបស់កម្មវិធីអាហារតាមសាលារបស់ប្រទេសកូរ៉េ។

លោកស្រី គ្លែរ កូណាន់ នាយិកាប្រចាំប្រទេសរបស់ WFP នៅកម្ពុជាមានប្រសាសន៍ថា “ជាមួយនឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ (HGSF) របស់យើង កម្ពុជាមានគោលបំណងផ្តល់អាហារដល់កុមារផង ហើយស្របពេលជាមួយនោះ ក៏លើកកម្ពស់កែលម្អអាហារូបត្ថម្ភ ពង្រឹងការអប់រំនិងការអភិវឌ្ឍន៍ជនបទ និងបង្កើនសន្តិសុខស្បៀងផងដែរ។ ជំនួយគាំទ្ររបស់ KOICAកន្លងមកទៅលើកម្មវិធី បានផ្ដល់នូវការកែប្រែគួរឱ្យកត់សម្គាល់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតាមសាលារៀន និងលើកកម្ពស់សមត្ថភាពរបស់អ្នកអនុវត្តកម្មវិធី។

ជំនួយនេះក៏បាន រួមចំណែកទៅដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ តាមរយៈការលើកកម្ពស់ការដាំដុះកសិផលតាមផ្ទះសម្រាប់ផ្គត់ផ្គង់តាមមូលដ្ឋាន ការបង្កើនភាពអង់អាចរបស់កសិករ ការលើកកម្ពស់កំណើនកសិកម្ម និងការបង្កើតនូវប្រព័ន្ធស្បៀងមួយដែលប្រកបដោយនិរន្តរភាព។

គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តមណាតប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំនិងដែលរួមមានសមាសភាពមន្ត្រីសំខាន់ៗមកពីក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ នឹងបានសិក្សាស្វែងយល់អំពីការអនុវត្ត កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅប្រទេសកូរ៉េ ដោយផ្តោតលើគោលនយោបាយ យន្តការអនុវត្តការងារ និងការសម្របសម្រួលអន្តរក្រសួង។

គណៈប្រតិភូនឹងចូលរួមជាមួយសមភាគីកូរ៉េ ដើម្បីសង្កេតមើលដំណើរការលទ្ធកម្មស្បៀងតាមមូលដ្ឋាន និងទស្សនកិច្ចនៅតាមសាលារៀនក្នុងសហគមន៍ដែលទើបកំពុងអនុវត្តកម្មវិធីនេះ។ បន្ទាប់មក គណៈប្រតិភូនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នៅទីស្នាក់ការកណ្តាលរបស់ KOICA ដើម្បីស្វែងយល់​បន្ថែមអំពីការអនុវត្តកម្មវិធី ការគ្រប់គ្រង ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្រ្ត​ហិរញ្ញវត្ថុ​បែបច្នៃប្រឌិត និងតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងការរចនាកម្ម​វិធីប្រកបដោយនិរន្តរភាព និងបង្កើតកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូចម្រុះ និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់សុខភាពសិស្ស តាមរយៈកម្មវិធី​អាហារូបត្ថម្ភ និងការគ្រប់គ្រងគុណភាពអាហារនៅតាមសាលារៀន ដែលជាកម្លាំងចលករដ៏មាន​ឥទ្ធិពលសម្រាប់កំណែទម្រង់ការអប់រំក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល។

“ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសកូរ៉េនេះ ស្របទៅតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដែលអនុញ្ញាតឲ្យមានការចែករំលែកចំណេះដឹងរវាងប្រទេសទាំងពីរ។ វាគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហការរវាងកម្ពុជានិងកូរ៉េ ដែលអាចធ្វើទៅបានតាមរយៈជំនួយគាំទ្រដ៏មានតម្លៃរបស់ KOICA។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីភាពជាដៃគូដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីររបស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ការអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ។” ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះ ដោយសេចក្ដីសាទរ និងបានបន្ថែមថា តាមរយៈកម្មវិធីជំនួយចម្រុះរបស់ប្រទេសកូរ៉េ កម្ពុជាកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយស្ដីអំពីការផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងការអភិវឌ្ឍកម្មវិធីជាតិ​ផ្ដល់ស្បៀង​អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ក្នុងខណៈពេលដែលកម្មវិធីនេះ​កំពុងឈានដល់ដំណាក់កាលសំខាន់ក្នុងការផ្ទេរមកក្នុងការគ្រប់គ្រងទាំងស្រុងរបស់រាជារដ្ឋាភិបាលក្នុងឋានៈយន្តការមួយដ៏សំខាន់នៃបណ្តាញសុវត្ថិភាពសង្គម ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm