កាណាដាប្រមូលផ្តុំសម្ព័ន្ធមិត្ត ខណៈភាពតានតឹងកើនឡើងជាមួយឥណ្ឌា ជុំវិញឃាតកម្មមេដឹកនាំសាសនាស៊ីគ

2023/09/21 05:53:02 pm        225

ឥណ្ឌា៖ ប្រទេសកាណាដានៅសប្តាហ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្លួនមានរបាយការណ៍ចារកម្មដែលអាចជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះការស្លាប់របស់មេដឹកនាំ ផ្ដាច់ខ្លួន ឥណ្ឌាកាន់សាសនាស៊ីគ (Sikh) ជាប្រភេទព័ត៌មាន ដែលជាធម្មតាបង្កឱ្យមានភាពចលាចលក្នុងចំណោមសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មិនមែនមានតែនៅពេលនេះនោះទេ។ 

ប្រទេសឥណ្ឌាកំពុងត្រូវបានសហរដ្ឋអាមេរិកតាមលួងលោម និងប្រទេសដទៃទៀត ដែលប្រឆាំងប្រទេសចិន ហើយការវាយប្រហារដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីកាណាដា ទ្រូដូ (Trudeau) បានកើតមានឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង New Delhi បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរុញឲ្យប្រទេសលោកខាងលិចស្ថិតក្នុងជំហរមិនរឹងមាំ។ 

លោកស្រី ស្តេហ្វានី ខាវីន (Stephanie Carvin) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ottawa's Carleton បាននិយាយថា ឥណ្ឌាមានសារៈសំខាន់នៅក្នុងការគណនារបស់លោកខាងលិចសម្រាប់តុល្យភាពប្រទេសចិនហើយកាណាដា ក៏មិនមែនដែរ។លោកស្រីនិយាយថានេះពិតជាធ្វើឱ្យប្រទេសកាណាដា ធ្លាក់ចុះក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រីJustin Trudeau បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា កំពុង បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ ដែលថាភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធខ្លាំង ចំពោះការសម្លាប់ពលរដ្ឋកាណាដាលោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)កាលពីខែមិថុនា។

នៅពេលនោះ ទីក្រុង អូតាវ៉ា(Ottawa) បានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សម្ព័ន្ធភាពការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។  

លោក ជីអេទីក បាចប៉ាអ៊ី (Chietigj Bajpaee )អ្នកជំនាញឥណ្ឌានៅស្ថាប័នស្រាវជ្រាវ Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាក ក្នុងការជ្រើសរើសរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយទប់ទល់ជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm