លីប៊ី៖ តំបន់ជាច្រើននៃទីក្រុងឌើណា (Derna) របស់ប្រទេសលីប៊ី នៅតែគ្របដណ្ដប់ដោយល្បប់ ដែលត្រូវបានក្លាយជាទីជម្រករបស់សត្វសុនខ។
មនុស្សរាប់ពាន់នាក់នៅតែបន្តបាត់ខ្លួន ដោយមានសាកសពជាច្រើន បានហូរកួចតាមទឹកចូលទៅក្នុងសមុទ្រ។
អង្គការសុខភាពពិភពលោក WHO និយាយថា មនុស្សស្លាប់ប្រមាណ៤.០០០នាក់ ជាចំនួនខុសគ្នាខ្លាំងដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យនានានៅក្នុងប្រទេសលីប៊ី ។
ក្រុមអ្នកជួយសង្រ្គោះ កំពុងព្យាយាមស្រង់សាកសពដែលកប់ក្រោម អគារបាក់រលំ ឬរសាត់អណ្ដែតមកច្រាំងសមុទ្រ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយវាយប្រហារទីក្រុងឌើណា ស្ថិតនៅភាគខាងកើតប្រទេសលីប៊ី។
យោងតាមអឌ្ឍចន្ទក្រហមលីប៊ី គ្រោះមហន្តរាយបង្កឡើងដោយព្យុះមេឌីទែរ៉ាណ ដានីញែល(Daniel) គ្រោះទឹកជំនន់ បានឆក់យកជីវិតមនុស្សជាង១១.០០០នាក់ និងជាង១០.១០០នាក់កំពុងបាត់ខ្លួន។
លោក តាវ ហ្វីកមីស្រាទី (Tawfiq Misrati) ដែលដឹកនាំប្រតិបត្តិការសង្រ្គោះនិងស្វែងរក បាននិយាយថា សាកសពជនរងគ្រោះ៤៨៥នាក់ ត្រូវបានរកឃើញ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ។
នៅពេលថ្ងៃសីតុណ្ហភាពនៅក្នុងទីក្រុងឌើណា ដែលរងគ្រោះធ្ងន់ធ្ងរជាងគេំផុត បានហក់ឡើងជាង៣០អង្សាសេ បង្កឲ្យមានក្ដីបារម្ភថា សាកសពស្អុយរលួយ នឹងបង្កឲ្យមានជំងឺ៕

