ប៉េរូ៖ ពលរដ្ឋរាប់រយនាក់ នៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅក្នុងស្រុកចំនួន៣ ដែលទទួលរងដោយការកើនឡើងអំពើឧក្រិដ្ឋកម្ម ជាវិធានការមួយ ដែលអនុញ្ញាតឲ្យយោធាជួយធ្វើប្រតិបត្តិការសន្តិសុខ។
ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាស នៅក្នុងសង្កាត់ សានជួន ដឺ លួរីហ្គានចូ (San Juan de Lurigancho) និងសង្កាត់ សាន ម៉ាទីន ដឺ ប៉រ៉ាស់(San Martin de Porras) ដែលសង្កាត់ទាំងពីនេះ ស្ថិតនៅក្នុង រដ្ឋធានីលីម៉ា។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសប៉េរូ លោក Jorge Chavez បានប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងយោធា បានមកដល់កាលពីថ្ងៃពុធ ដើម្បីជួយដល់នគរបាលជាតិ ក្នុងការអនុវត្តន៍រដ្ឋក្នុងគ្រាអាសន្ន។
ពលរដ្ឋបាននិយាយថា ឧក្រិដ្ឋជនកំពុងរំខានពួកគេ ដោយគំរាមទាប្រាក់ដ៏ឃៅពីអាជីវកម្មក្នុងតំបន់ និងបានគំរាមដល់អាយុជីវិត។ យោងតាមការិយាល័យស៊ើបអង្កេតផ្លូវការរបស់ប្រទេស បានឲ្យដឹងថា នគរបាលជាច្រើន បានកត់ត្រាបទឧក្រិដ្ឋនៅក្នុងទីក្រុងលីម៉ា ដែលកើនឡើងជិត១៦០.២០០ករណី កាលពីឆ្នាំមុន ដោយប្រៀបធៀនទៅនឹងឆ្នាំ២០២១ មានចំនួន១២០.៣៥០ករណី៕

