អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃពុធថាប្រទេសអ៊ីរ៉ង់គ្មានបញ្ហានោះទេ ជាមួយការធ្វើអធិការកិច្ចនៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងតេអេរ៉ង់ បានហាមឃាត់ក្រុមអធិការកិច្ចចម្រុះ ដែលត្រូវបានចាត់តាំងមកកាន់ប្រទេសនេះ។
លោក Raisi បាននិយាយថា ក្រុមអធិការកិច្ចដែលគួឲ្យទុកចិត្តអាចបន្តការងាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ចំណាត់ការរបស់ប្រទេសអ៊ីរ៉ង់ គឺជាការឆ្លើយតបចំពោះការអំពាវនាវដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ នៅក្រុមគណៈកម្មាធិកានិយ័តករ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីដើមខែនេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យសហការភ្លាមៗជាមួយទីភ្នាក់ងារ លើបញ្ហាជាច្រើន រួមទាំងការស៊ើបអង្កេតអ៊ុយរ៉ានីញ៉ូមដែលបានការពារ ត្រូវបានរកឃើញនៅទីតាំងដែលពុំបានប្រកាស់។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះចំណាត់ការមិនស្របគ្នា និងពុំធ្លាប់មានពីមុនមករបស់ប្រទេសអ៊ីរ៉ង់ ។
ចំណាត់ការរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានគេស្គាល់ថាជាការលុបចោលការរៀបចំរបស់ក្រុមអធិការកិច្ច ដែលត្រូវបានអនុញ្ញាត ដែលរដ្ឋជាសមាជិកជាទូទៅអាចប្រើសិទ្ធវ៉េតូចំពោះក្រុមអធិការរកិច្ច ដែលត្រូវបានចាត់តាំងឲ្យមកធ្វើទស្សនកិច្ចនៅទីតាំងនុយក្លេអ៊ែរ ក្រោមសទ្ធិសញ្ញាគ្មានការរីកសាយអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពាររបស់ប្រទេសនីមួយៗ ជាមួយទីភ្នាក់ងារ ដែលគ្រប់គ្រងការធ្វើអធិការកិច្ច៕

