ស៊ូដង់៖ អ្នកនាំពាក្យចារកម្មយោធា លោក Andrii Yusov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ NV កាលពីថ្ងៃទី២០ ខែកញ្ញាថា លោកមិនអាចបញ្ជាក់ ឬបដិសេធតួនាទីរបស់អ៊ុយក្រែនក្នុងការវាយប្រហារប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយក្រុមទាហានស៊ីឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីការថយចុះឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្រ្វិកនិងជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងម៉ូស្គូ។
មន្ត្រីរូបនេះ បាននិយាយថា៖«អ៊ុយក្រែននឹងដាក់ទោសទណ្ឌ ដូចដែលយើងបាននិយាយរួចមកហើយ សត្រូវនិងឧក្រិដ្ឋជន នៅទូទាំងពិភពលោក»។
សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកញ្ញាថា យោងតាមប្រភពយោធាអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ «ពុំមែនយោធាស៊ូដង់»ទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងដែលពាក់ព័ន្ធក្រុមទាហាឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់ពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូន និងប្រតិបត្តិការផ្លូវគោក។


