រដ្ឋមន្ត្រីការពារជាតិ៖ សមយុទ្ធយោធាកម្ពុជា-ចិន បន្សល់ទុកនិមិត្តសញ្ញាមួយដ៏រឹងមាំក្នុងប្រវត្តិសាស្ត្រ

2023/09/21 07:06:50 pm        488

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នា​រវាងកងទ័ព កម្ពុជា-ចិន ឱ្យឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែលកង​យោធពល​ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុក​នូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ យោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” នៅបញ្ជាការដ្ឋានទ័ពពិសេស ​កងទ័ពជើងគោក ប្រទេសកម្ពុជា បានថ្លែងថា កងយោធពលខេមរភូមិន្ទ ​មានមោទនភាពជាទីបំផុត ​បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ​នាពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហការ​ជាមួយគ្នាកាន់តែ​ជិតស្និទ្ធ​ថែមទៀត សម្រាប់ជួយ ផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក ។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមថា សមយុទ្ធយោធានេះ ដែលដំណើរការទទួលបាន ជោគជ័យ ផ្ដើមចេញពីការទំនាក់ទំនងមិត្តភាព សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង កងទ័ពប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ បានលើកកម្ពស់ជានិច្ចសម្រាប់បម្រើឱ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ​ក៏ដូចជាការអនុវត្ត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល និងកងទ័ព ​ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀង គ្នានាពេលកន្លងមក ។

ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា ការងារហ្វឹកហ្វឺន គឺជា កត្តាគន្លឹះដ៏សំខាន់មួយ ​សម្រាប់អភិវឌ្ឍន៍​សមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន​ការងារនាពេល​អនាគត ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ផែនការកែ ​ទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន​សមត្ថភាព​វិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ភេទ ដើម្បីបន្តធានាកិច្ចការពារអធិបតេយ្យ​ភាពជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និង ​សណ្ដាប់ធ្នាប់សង្គម ប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គម ​សេដ្ឋកិច្ចជាតិ ទាំងបច្ចុប្បន្ន និងអនាគត និងចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់ កិច្ចប្រឹងប្រែងរបស់​សហគមន៍​អន្តរជាតិ ដើម្បីបុព្វហេតុ មនុស្សធម៌នៅលើពិភពលោកទៀតផង ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm