ក្រុមបាល់ទាត់មកពីលីគកំពូលថៃទាំងពីរ Buriram United និង Bangkok United សុទ្ធតែរកបានបីពិន្ទុរៀងខ្លួនពីការប្រកួតទី ១ ក្នុងពូលនៅក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League។
គូដំបូងនេះ Buriram United បើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមចិន Zhejiang FC នៅកីឡដ្ឋាន Chang Arena។
៤ គ្រាប់កើតឡើងនៅក្នុងវគ្គទី ១ ពោលគឺម្ចាស់ផ្ទះរកបានគ្រាប់នាំមុខមុន ៣-០ ដោយ Lousana Boumbouya មុនពេលដែល Goran Causic រកបានពីរគ្រាប់ម្នាក់ឯង។

មុនចប់វគ្គទី ១ ក្រុមភ្ញៀវចិន Zhejiang តាមបានមួយគ្រាប់វិញដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Leonardo តែវគ្គទី ១ Buriram រកបានគ្រាប់ចុងក្រោយដោយ Pansa Hemviboon។
បីពិន្ទុនេះធ្វើឱ្យ Buriram ឡើងឈរលើគេក្នុងពូល H តាមពីក្រោយក្រុមអូស្រ្តាលី Melbourne City FC និងក្រុមជប៉ុន Ventforet Kofu ដែលស្មើគ្នា ១-១។

ងាកមកក្រុមថៃមួយទៀត Bangkok United ធ្វើដំណើរទៅទឹកដីសិង្ហបុរី និងបានយកឈ្នះក្រុមម្ចាស់ផ្ទះ Lion City Sailors ២-១។
ក្រុមម្ចាស់ផ្ទះនាំមុខដោយគ្រាប់របស់វ៉ូឡេរបស់ Diego Lopez នៅវគ្គទី ១ តែ Bangkok United វាយបកវិញនៅវគ្គទី ២ ដោយគ្រាប់បាល់របស់ Everton តែតបញ្ចូលទីនៅនាទីទី ៥១ និង Thitipan Puangchan។
បីពិន្ទុនេះ Bangkok United ឈរលេខ ២ ក្នុងពូល F ជាមួយក្រុមកូរ៉េ Jeonbuk ដែលបានយកឈ្នះក្រុមភ្ញៀវហុងកុង Kitchee FC ២-១។
លទ្ធផលផ្សេងទៀតក្រុមកូរ៉េ Pohang Steelers យកឈ្នះនៅទឹកដីវៀតណាម Hanoi FC ៤-២ ឈរលើគេក្នុងពូល J ខណៈ ក្រុមចិន Wuhan Three Towns និងក្រុមជប៉ុន Urawa Reds ស្មើគ្នា ២-២៕ អត្ថបទ៖នាង សុភាវុធ

