រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។
កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។
កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។
ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។
កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
