បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherina Colonna បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺមិនសមហេតុផលទេ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរជុំវិញជម្លោះនេះ។
សហភាពអឺរ៉ុប បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់ការរឹតបន្តឹងបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសចំនួន៥ រួមទាំងប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួននឹងបន្តអនុវត្តការហាមឃាត់ជាឯកតោភាគី ដោយធ្វើឲ្យសម្ព័ន្ធមិត្តដែលហែកហួរដោយសង្រ្គាម និងអ្នកជិតខាងរបស់ខ្លួន ផ្ទុះកំហឹង។
លោកស្រី Colonna បានថ្លែងប្រាប់សារព័ត៌មានAFP នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ភាពតានតឹងទាំងនេះ គឺពិតជាគួរឲ្យសោកស្តាយណាស់។
ដោយលើកឡើងពីការសិក្សារបស់សហភាពអឺរ៉ុប លោកស្រី Colonna បាននិយាយថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងមិនរំខានដល់ទីផ្សារ ឬធ្វើឲ្យ កសិករអឺរ៉ុប ខូចខាតនោះទេ៕


