ទីផ្សារការងាររបស់កម្ពុជានៅតែមានអត្រាខ្ពស់ ខណៈអ្នកដាក់ពាក្យនៅមានកម្រិត

2023/09/21 08:25:30 pm        446

ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមានតម្រូវការ​ជាច្រើន​មុខតំណែង និងគ្រប់វិស័យ ​ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ​ហាក់​មិនទាន់ស៊ីចង្វាក់​គ្នា​នៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។

នៅក្នុងកិច្ចសម្ភាសរវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី ​នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ លោក ឯម សុភ័ក្ត្រា មន្រ្តីផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនដាកស្រ៊ី ​(CHIP MONG Industries) បានឲ្យដឹងថា ​គិតមកដល់ពេលនេះ ក្រុមហ៊ុនបានសហការជាមួយភ្នាក់ងារជាតិមុខរបរ ​និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនប្រហែលជា ​១០លើកមកហើយ​ កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួម​ដាក់ពាក្យសម្ភាសន៍ការងារ មិនថាក្រុមហ៊ុនលោក និងក្រុមហ៊ុនដទៃទៀតទេ ហាក់មិនទាន់ឆ្លើយតបគ្នា​បានល្អនៅឡើយ ​ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍​ការងារជាដើម។

ស្រដៀងគ្នានេះ កញ្ញា លីម សុខហេង មន្រ្តីជាន់ខ្ពស់ជ្រើសរើសបុគ្គលិក​ នៃធនាគារ ស្ថាបនា បានលើកឡើងថា​ ការងារដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន ​និងអ្នកដាក់ពាក្យ​ ដោយមូលហេតុថា ការដាក់ពាក្យរបស់អ្នកស្វែងរកការងារធ្វើ​ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវនឹងចំណង់ចំណូល​ចិត្ត​របស់អ្នកដាក់ពាក្យ។ កញ្ញាបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ​ និងខ្វះសមត្ថភាព ដោយសារការសិក្សាមុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។

សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក​ វិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចសម្ភាសការងារប្រចាំខែ​ ដោយមានក្រុមហ៊ុនធំៗចំនួន៣ ចូលរួមជ្រើសរើស​បុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ​ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយ​នាំ​យកឱកាសការងារជិត ៣០០កន្លែង ​សម្រាប់ផ្តល់ជូនយុវជន ​សិស្ស/និស្សិត និងអ្នកស្វែងរក​ការងារធ្វើ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm