អាមេរិកផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា រាប់ពាន់នាក់នូវឋានៈស្របច្បាប់ និងលិខិតអនុញ្ញាតការងារ

2023/09/21 08:58:05 pm        369

រដ្ឋបាលលោកបៃដិនកាលពីថ្ងៃពុធ បានផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡាជិតកន្លះលាននាក់នៅក្នុងសហរដ្ឋអាមេរិក នូវលទ្ធភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ ដោយស្របច្បាប់ ដោយយល់ព្រមលើសំណើដ៏យូរពីទីក្រុងនានា ដែលជួបការលំបាកក្នុងការផ្តល់ជម្រកដល់អ្នកសែ្វងរកសិទ្ធិជ្រកកោន។

ក្រសួងសន្តិសុខមាតុភូមិ បានពង្រីក ឬរៀបចំឡើងវិញនូវកម្មវិធីផ្តល់ឋានៈការពារបណ្តោះអាសន្ន(TPS)សម្រាប់ជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា ដែលអនុញ្ញាតឲ្យអ្នកមកដល់នាពេលថ្មីៗនេះ ដើម្បីដាក់ពាក្យស្នើសុំការការពារពីការនិរទេស និងលិខិតអនុញ្ញាតការងារ ដែលផ្តល់ដោយគោលនយោបាយនេះ។ សារព័មាន CBS News បានរាយការណ៍ជាលើកដំបូងអំពីការសមេ្រចនេះ កាលពីថ្ងៃពុធ។

កាលពីមុន មានតែជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានមកដល់សហរដ្ឋអាមេរិក មុនខែមីនាឆ្នាំ២០២១ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់TPS ដែលជាកម្មវិធីដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ១៩៩០ ដើម្បីផ្តល់ជម្រកសុវត្ថិភាពបណ្តោះអាសន្នដល់ជនអន្តោប្រវេសន៍មកពីប្រទេសដែលប្រឈមនឹងវិបត្តិមនុស្សធម៌ ដូចជាជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធម្មជាតិ។

តាមរយៈការរៀបចំឡើងវិញនូវកម្មវិធីTPSរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា សហរដ្ឋអាមេរិក កំពុងបង្ហាញចំនួនកំណត់ត្រានៃជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយដែលមានសិទ្ធិទទួលបានឋានៈនេះ។ ក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា ប្រជាជនវ៉េណេ ហ្ស៊ុយអេឡាប្រមាណ ៤៧២.000នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPS ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ប្រហែល២៤២.០០០នាក់ពីប្រទេសនេះ ទទួលបានឋានៈនេះរួចហើយ។ ប្រជាជនវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិក ក្រោយចុងខែកក្កដា នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPSនេះទេ។

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm       
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm