Manchester United ចាញ់នៅផ្ទះ Bayern Munich ខណៈ Arsenal បំបាក់ PSV នៅ UCL

2023/09/21 09:17:25 pm        492

ក្រុមបិសាចក្រហម Manchester United មិនអាចរកពិន្ទុបានឡើយនៅទឹកដីជើងឯកអាល្លឺម៉ង់ Bayern Munich ក្រោយរងបរាជ័យប្រកៀកប្រកិត ៤-៣ នៅកីឡដ្ឋាន Allianz Arena។

Leroy Sane និង Serge Gnabry រកបានម្នាក់មួយគ្រាប់នាំមុខឱ្យ Bayern Munich ២-០ ក្នុងវគ្គទី ១ មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធដាណឺម៉ាក Rasmus Hojlund រកបានគ្រាប់ដំបូងឱ្យ Manchester United តាមពីក្រោយ ១-២។

តែបានត្រឹម ៤ នាទីប៉ុណ្ណោះ កំហុសបាល់ប៉ះដៃ Christian Eriksen នៅក្នុងប្រអប់ឆែកដោយ VAR អាជ្ញា​កណ្តាល​ផ្តល់​ពិន័យ ១១ ម៉ែត្រឱ្យ Bayern Munich ស៊ុតសំរេចដោយខ្សែប្រយុទ្ធអង់គ្លេសធ្លាប់ជាគោលដៅរបស់ Man United, Harry Kane។

ខ្វះពីរនាទីទៀតចប់ខ្សែបម្រើប្រេស៊ីល Casemiro តាមបានមួយគ្រាប់វិញនៅនាទីទី ៨៨ តែក្នុងម៉ោងបន្ថែមបង្គ្រប់ ពីរ​គ្រាប់​កើតឡើងដោយកីឡាករបម្រុង Mathys Tel និង Casemiro គ្រាប់ទីពីរ​របស់​ខ្លួន​ធ្វើ​ឱ្យ​ការ​ប្រកួត​បញ្ចប់​ដោយ Bayern Munich យកឈ្នះ ៤-៣ លើ Manchester United។ នៅក្នុងពូល A នេះដែរ Galatasaray និង Copenhagen ស្មើគ្នា ២-២។

ងាកមកពូល B ក្រុមកាំភ្លើងធំ Arsenal បង្ហាញខ្លួនលើកដំបូងនៅ UEFA Champions League ក្នុងរយៈពេល ៦ ឆ្នាំ ខណៈការវិលត្រលប់របស់ខ្លួនគឺយកជាមួយនឹងភាពជោគជ័យក្រោយយកឈ្នះក្រុមភ្ញៀងហូឡង់ PSV Eindhoven ៤-០។

៤ គ្រាប់នេះសំរេចដោយកីឡាករ ៤ នាក់ផ្សេងគ្នារួមមាន Bukayo Saka, Leandro Trossard, Gabriel Jesus និង Martin Odegaard។

ក្នុងពូលនេះដែរ Sevilla ទទួលស្វាគមន៍ក្រុមភ្ញៀវបារាំង RC Lens បញ្ចប់ទៅដោយស្មើគ្នា ១-១។

ចំណែកឯក្រុមជើងឯក ១៤ សម័យ Real Madrid យកឈ្នះក្រុមបង្ហាញខ្លួនលើកដំបូងមកពីអាល្លឺម៉ង់ Union Berlin ទាំងលំបាក ពោលគឺត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួត ៩០+៤ ទើបខ្សែបម្រើអង់គ្លេស Jude Bellingham ស៊ុតបញ្ចូលទីបានសំរេច ខណៈដែល Napoli យកឈ្នះនៅទឹកដី Braga បាន ៣ ពិន្ទុក្នុងពូល C ផងដែរ។

ពូល D ក្រុមជើងឯករង Inter Milan ក៏ត្រូវការគ្រាប់បាល់ចុងម៉ោងដែរដើមយកបាន ១ ពិន្ទុពីទឹកដី Real Sociedad បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខតាំងពីនាទីទី ៤ ដោយ Brais Mendez តែខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez តាមស្មើនៅនាទីទី ៨៧។ ក្នុងពូលនេះដែរ RB Salzburg យកឈ្នះនៅទឹកដី Benfica ២-០៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm