ប្រទេសឥណ្ឌា បានផ្អាកទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដា ក្នុងពេលជម្លោះរីកកាន់តែធំ ជុំវិញ ឃាតកម្មលើអ្នកផ្ដាច់ខ្លួនសាសនាស៊ីគ នៅលើទឹកដីកាណាដា។ ភាពតានតឹងបានផ្ទុះឡើង នៅសប្តាហ៍នេះ បន្ទាប់ពីប្រទេសកាណាដា និយាយថាខ្លួនកំពុងស៊ើបអង្កេត « ការចោទប្រកាន់គួរជឿជាក់បាន» ចំពោះការជាប់ពាក់ព័ន្ធប្រទេសឥណ្ឌា ជាមួយឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនម្នាក់។ ប្រទេសឥណ្ឌា បានច្រានចោលដាច់ខាតចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថា«មិនសមហេតុផល»។
