ឧត្តមសេនីយ៍យោធាចិន៖សមយុទ្ធកងទ័ពកម្ពុជា-ចិន បង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោលគំនិតមនុស្សធម៌អន្ដរជាតិ

2023/09/21 11:52:02 pm        83

ភ្នំពេញ ៖ ប្រធាននាយកដ្ឋានសុខភិបាលផ្គត់ផ្គង់ភស្ដុភា នៃគណៈកម្មាធិការយោធាមជ្ឈឹមរបស់ចិនលោក Wang Shuqian បានថ្លែងថា សមយុទ្ធសុខាភិបាលយោ ដែលមានឈ្មោះថា«ទេវតាសន្ដិភាព ២០២៣» ដែលធ្វើឡើងរវាងកងទ័ពកម្ពុជា-ចិន បានបង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោលគំនិតមនុស្សធម៌អន្ដរជាតិ តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញ ទៅមក។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសមយុទ្ធសុខាភិបាលយោធា«ទេវតាសន្ដិភាពឆ្នាំ២០២៣» ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ស្ថិតនៅខណ្ឌកំបូលរាជធានីភ្នំពេញ លោក Wang Shuqian បានឲ្យដឹងថា សមយុទ្ធរួមគ្នានាលើកនេះ គឺជាលំហាត់រួមគ្នាលើកដំបូងដែលបានប្រើប្រាស់យន្តហោះសង្គ្រោះបន្ទាន់ សម្ភារៈសុខាភិបាលជាច្រើនទៀត រួមអទាំងកងទ័ពនៃប្រទេសទាំងពីរជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «ការរៀបចំសមយុទ្ធរួមគ្នានេះប្រកបដោយភាពជោគជ័យ គឺជាការបង្ហាញភាពជោគជ័យមួយទៀតសម្រាប់គោលគំនិតមនុស្សធម៌អន្តរជាតិ ក៏ជាលទ្ធផលប្រកបដោយផ្លែផ្កា ដែលចិននិងកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ការគោរពគ្នាទៅវិញទៅមក សមភាព និងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅ និងបង្កើនចំណងមិត្តភាព ដែកថែប ដែលទាំងនេះទទួលបានការគាំទ្រពេញទំហឹងនិងការបង្ហាញពីភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ភ្នាក់ងារគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនអាចកាត់ផ្តាច់ចេញពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៃវត្តមានាយទាហានក្នុងលំហាត់រួមគ្នាលើកនេះ និងមានការធានាដ៏រឹងមាំ ពីអង្គភាពពាក់ព័ន្ធជាដើម»។

លោកឧត្តមសេនីយ៍ចិនរូបនេះបានបន្ថែមទៀតថា សមយុទ្ធរវាងកងទ័ពទាំងពីរនេះ ជាពិសេស គឺភាពរួសរាយរាក់ទាក់ ការបើកចំហ ការយកចិត្តទុកដាក់ អាកប្បកិរិយាដ៏ ម៉ឺងម៉ាត់ ស្តង់ដារវិជ្ជាជីវៈ ភាពម៉ត់ចត់ និងស្មារតីសហការរបស់ភាគីកម្ពុជា បានធ្វើឱ្យយើងបន្សល់ទុកនូវការចងចាំដ៏សែនជ្រាលជ្រៅ ដែលទាំងនេះជាចំណុចល្អសម្រាប់យើងទាំងអស់គ្នាយកមកសិក្សា និងកចងក្រងជារៀងរហូត។

បើតាមលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារចាត់ចែងទូទៅ និងដឹកនាំសមយុទ្ធ បានលើកឡើងថា ឆ្លងកាត់ការហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល៨ថ្ងៃ នាយទាហាន នាយទាហានរងពលទាហានចូលរួមសមយុទ្ធ បានធ្វើការសហការយ៉ាងជិតស្និត និងស្មោះត្រង់ រួមគ្នាខិតខំប្រឹងប្រែង បានធ្វើឱ្យសមយុទ្ធហ្វឹកហ្វឺនរវាងកងទ័ពទាំងពីរនេះបញ្ចប់ទៅប្រកបដោយភាពជោគជ័យ យ៉ាងត្រចះត្រចង់។

លោកឧត្តមសេនីយ៍ ប៉ែន សុក្រិត្យវិទ្យា បានបន្ដទៀតថា សមយុទ្ធហ្វឹកហ្វឺននាពេលនេះ កម្លាំងទ័ពចូលរួមហ្វឹកហ្វឺន នៃភាគីទាំងពីរកម្ពុជា-ចិន សរុបចំនួន ៧២១នាក់ ភាគីកម្ពុជាចំនួន ៥៩៥នាក់ ភាគីចិនចំនួន ១២៦នាក់ ដោយប្រើប្រាស់នូវ យន្តហោះសង្គ្រោះសុខាភិបាលប្រភេទY-9 ចំនួនយន្តហោះប្រភេទ Y-20 ឧទ្ធម្ភាគចក្រប្រភេទ Mi-17 ឧទ្ធម្ភាគចក្រប្រភេទ Z-9 រថយន្តសុខាភិបាល ដែលមានរថយន្តបង្ការជំងឺឆ្លងលទ្ធភាពខ្ពស់ រថយន្តសង្គ្រោះសម្ពាធទាប និងបរិក្ខាសុខាភិបាលបម្រើការក្នុងសមយុទ្ធមួយចំនួនទៀត បានធ្វើការរៀបចំហ្វឹកហាត់ជាក្រុមរួមគ្នាមានភាពរលូន និងទទួលបាន លទ្ធផលល្អប្រសើរដូចតាមការគ្រោងទុក៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm