ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបសម្ដេចកាលពីឆ្នាំកន្លងទៅ។
សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។
សម្ដេចតេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ ឆ្នាំ ឬជាង ៤៤ ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ»៕
