
រដ្ឋាភិបាលគណបក្សការងារនិយមកណ្តាលឆ្វេងរបស់អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) នេះ បាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតឯករាជ្យមួយលើចំណាត់ការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរ សម្រាប់វិបត្តិសុខភាពនាពេលអនាគត។
ប្រទេសអូស្ត្រាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន និងបានបិទទីក្រុងនានា ក្នុងចំណោមការរឹតបន្តឹងជំងឺរាតត្បាតផ្សេងទៀត ដែលជួយទប់ស្កាត់ការឆ្លង និងការស្លាប់ទាបជាងកម្រិត នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប្រទេសនេះបានសម្របខ្លួនរស់នៅជាមួយវីរុសនេះ នៅដើមឆ្នាំ២០២ បន្ទាប់ពីប្រជាជនភាគច្រើន ទទួលបានចាក់វ៉ាក់សាំង។
នាយករដ្ឋមន្ត្រីលោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមប្រឹក្សាដែលមានសមាជិក ៣នាក់ ដែលរួមមានអ្នកជំនាញខាងរោគរាតត្បាត អ្នកជំនាញសេវាសាធារណៈ និងសេដ្ឋវិទូ នឹងធ្វើការស៊ើបអង្កេតនេះ៕