
វ៉េណេហ្ស៊ុយអេឡា និយាយថា ខ្លួនបានរឹបអូសការគ្រប់គ្រងពន្ធនាគារពីដៃរបស់ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ជាមួយនឹងការឈានទៅដល់អន្តរជាតិក្នុងប្រតិបត្តិការដ៏ធំមួយដែលមានសមាជិក ១១.០០០ នាក់នៃកងកម្លាំងសន្តិសុខរបស់ខ្លួន។
ពន្ធនាគារ Tocoron បានបម្រើការជាទីស្នាក់ការកណ្តាលរបស់ក្រុមជនអន្ធពាល Tren de Aragua ជាកន្លែងដែលវាបានដំឡើងគ្រឿងបរិក្ខារដូចជាសួនសត្វ អាងហែលទឹក និងបន្ទប់លេងល្បែង នេះបើយោងតាមអ្នកសារព័ត៌មានស៊ើបអង្កេត ដែលបានសម្ភាសន៍ដោយទីភ្នាក់ងារសារព័ត៌មានសារព័ត៌មានAFPនាពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ រដ្ឋាភិបាល បានអបអរសាទរមន្ត្រីអនុវត្តច្បាប់សម្រាប់ការទទួលបាន «ការគ្រប់គ្រងទាំងស្រុង»នៃពន្ធនាគារនៅភាគខាងជើងនៃរដ្ឋ Aragua ដោយបន្ថែមថា ប្រតិបត្តិការនេះ បានរុះរើមជ្ឈមណ្ឌលនៃការសមគំនិតធ្វើអំពើទុច្ចរិត និងឧក្រិដ្ឋកម្ម» ។
លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានសរសើរដល់«ជោគជ័យដ៏អស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មនានា»។