
អង្គភាពឆ្លើយតបគ្រាអាសន្នរបស់រដ្ឋាភិបាលរូម៉ានីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់ បានស្លាប់ និង ៥នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន នៅកន្លែងការដ្ឋានសាងសង់ផ្លូវហាយវេមួយ ក្នុងតំបន់ Vrancea ភាគខាងកើតប្រទេសរ៉ូម៉ានី នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) នេះ។
បន្ទាប់មក អណ្ដាតភ្លើងបានរលត់ទៅវិញ ហើយអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមអ្នកស៊ើប
គួររំលឹកដែរថា កាលពីខែមុន មនុស្សរាប់សិបនាក់បានរងរបួសបន្ទាប់ពីការផ្ទុះនៅស្ថានីយប្រេងឥន្ធនៈរាវក្នុងទីក្រុង Crevedia របស់ប្រទេសរ៉ូម៉ានី ក្បែររដ្ឋធានី Bucharest ដែលនេះជាអគ្គិភ័យមួយ ក្នុងចំណោមអគ្គិភ័យជាច្រើន ដែលបានឆាបឆេះជាប្រចាំ នៅក្នុងប្រទេសរូម៉ានី៕