ប្រទេសឡាតវីបានបិទព្រំដែនឆ្លងកាត់មួយក្នុងចំណោមព្រំដែនឆ្លងកាត់ពីរជាមួយប្រទេសបេឡារុស

2023/09/22 01:59:25 am        75

បេឡារុស ៖ ក្រុមរដ្ឋមន្រ្ដីរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសឡាតវី នឹងបិទចំណុចឆ្លងកាត់ពីរកន្លែងរបស់ខ្លួនជាមួយជិតខាងប្រទេសបេឡារុស នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍

ខុសច្បាប់។

នាយករដ្ឋមន្រ្ដីឡាតវី លោកស្រី អេវីកា ស៊ីលីណា បាននិយាយថា ភាពតានតឹងនៅតាមព្រំដែនកំពុងកើនឡើង ហើយប្រទេសឡារុសដែលជាសម្ព័នមិត្ដរបស់រុស្ស៊ី នៅតែបន្តគំរាមកំហែងដោយវិធានការចម្រុះប្រឆាំងនឹងប្រទេសឡាតវី។

អង្គការណាតូនិងសមាជិករបស់សហភាពអឺរ៉ុប ដូចជា ប្រទេសឡាតវី លីទុយអានី ប៉ូឡូញ និងសម្ព័នមិត្ត របស់ពួកគេផ្សេងទៀត ចង់បញ្ជាក់ប្រាប់ប្រទេសបេឡារុសថា ការលើកទឹកចិត្ដ ឬការបង្ខំជនអន្ដោប្រវេសន៍ណាមួយឲ្យឆ្លងកាត់ចូលក្នុងទឹកដីរបស់ពួកគេដោយចេតនាទៀងទាត់ គឺជាការព្យាយាមមួយដើម្បីធ្វើឲ្យប្រទេសរបស់ពួកគេមានអស្ថិរភាព។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលោក រីឆាត កូសឡូវស្គី បាននិយាយថា ការបិទស្ថានីយព្រំដែនSilene នឹងអាច ជួយបន្ធូរបន្ថយដល់បុគ្គលិកយោធាប្រមាណជា៥០នាក់ ដែលបានជួយសមត្ថកិច្ចនៅតំបន់ផ្សេងៗនៅព្រំដែន ដោយបន្ថែមថា ចំនួននៃអ្នកប៉ុនប៉ងឆ្លងកាត់ព្រំដែនគឺមានលើសពីការព្យាករណ៍របស់រដ្ឋាភិបាល។

ប្រទេសឡាតវី លីទុយអានី និងប៉ូឡូញ បានប្រឈមនឹងវិបត្ដិជនអន្តោប្រវេសន៍ក្នុងឆ្នាំ២០២១ នៅពេលដែលមនុស្សរាប់ពាន់នាក់ ភាគច្រើនមកពីមជ្ឈឹមបូព៌ា និងអាហ្រ្វិកបានចាប់ផ្ដើមឆ្លងចេញពីប្រទេស

បេឡារុស។ ជាងនេះទៅទៀត ពួកគេក៏បានជួយរុញច្រានជនអន្ដោប្រវេសន៍ទាំងនៅអោយត្រឡប់ទៅវិញ ដែលជាគោលនយោបាយមួយស្ថិតនៅជាធរមាននៅឡើយ។

ប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី បានធ្វើរបងនៅតាមព្រំដែនរបស់ពួកគេជាប់ជាមួយប្រទេសបេឡារុស ហើយរដ្ឋាភិបាលថ្មីរបស់ប្រទេសឡាតវី បានសន្យាថា ត្រូវតែបញ្ចប់ការសង់របងរបស់ខ្លួនឲ្យ រួចរាល់នៅចុងឆ្នាំនេះ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm