ភ្នំពេញ ៖ ប្រធានប្រតិភូទាំងអស់បានថ្លែងនូវការកោតសរសើរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការដឹកនាំដ៏មានថាមភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមសហគមន៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ស្តីពីជំនួបសវនាការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នយ៍ ចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ក្រៅពីលើកឡើងពីភាពប៉ិនប្រសប់នៅក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ត គណៈប្រតិភូទាំងអស់ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងការកោតសរសើរ ចំពោះសោភ័ណភា ពរាជធានីភ្នំពេញ ភាពទាក់ទាញនៃការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា ក្រោមម្លប់សន្តិភាព និងជឿជាក់ថា កម្ពុជានឹងបន្តការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងជំនួបនៅថ្ងៃនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភា គអាស៊ីអាគ្នេយ៍ បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះតំណាងប្រ ធានប្រតិភូ ដែលបានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅកម្ពុជាពីថ្ងៃទី២១ ដល់ ២២ កញ្ញា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគូសបញ្ជាក់ថា៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិទាំង ១១ បានដំណើរការជាបន្តបន្ទាប់ពុំមានការអាក់ខានឡើយតាំងពីឆ្នាំ២០០៣ បើទោះបីមានស្ថានភាពជំងឺកូវីដ-១៩ ក៏ដោ យក៏យើងបានរក្សាកិច្ចប្រជុំថ្នាក់ដឹកនាំរបស់យើងតាមប្រព័ន្ធអនឡាញដែរ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នេះ បានបើកឱកាសឱ្យយើងអាចវាយតម្លៃបានលើកិច្ចការដែលយើងបានសម្រេចរួមគ្នាក្នុងឆ្នាំ២០២២ និងពិនិត្យការអនុវត្តសេចក្ដីថ្លែងការណ៍ទីក្រុងបានដាសេរី បេហ្គាវ៉ាន ឆ្នាំ២០២២ តាមរយៈកិច្ចសហប្រ តិបត្តិការ និងការពង្រឹងភាពជាដៃគូ, ការធានាបានថា បណ្តាញការងារនានានៅក្នុងភូមិភាគរបស់យើ ងមានគណនេយ្យភាព ចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ យើងពង្រឹងបានវប្បធម៌ នៃការរួមកម្លាំងគ្នាដោះស្រាយបញ្ហាប្រឈមក្នុងភូមិភាគ និងស្វែងរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ដែ លនឹងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមថា កិច្ចប្រជុំថ្នាក់ដឹកនាំឆ្នាំ២០២៣ របស់យើងនេះ មានសមាសភាពថ្នាក់ដឹកនាំ និងប្រតិភូជំនាញជិត ៦០នាក់ និងយុវជនជាអ្នកសង្កេតការណ៍ ៣៤ នាក់មកពីសមាគមជាតិទាំង១១។ ក្នុងនាមម្ចាស់ផ្ទះកាកបាទក្រហមកម្ពុជា ក៏បានអនុញ្ញាតឱ្យតំណាងសាខាទាំង ២៥ រាជធា នី-ខេត្តជាង៥០នាក់ ចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
ប្រធានប្រតិភូទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដោយផ្ទាល់ ដែលនេះជាកាយវិការគួរជាទីគោរពស្រឡាញ់ មានភាពកក់ក្តៅ ប្រកបដោយមិត្តភាព និងសាមគ្គីភាព៕ ដោយ៖ គង់ ឌិន



