Egan Bernal គ្រង​ជើងឯក​ប្រណាំង​កង់ Grand Tour, Giro d’Italia

2021/05/31 07:15:42 pm        92

​ប្រណាំង​កង់៖ ​កីឡាករ​​កូ​ឡុំ​ប៊ី Egan Bernal បាន​គ្រង​ជើងឯក​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Giro d’Italia ដែលជា​ជើងឯក Grand Tour លើក​ទី២​។ ​កីឡាករ​របស់​ក្រុម​ប្រណាំង Ineos Grenadier រូបនេះ​បាន​នាំមុខគេ​ក្នុង​តារាង​វេលា​រួម​ច្រើន​ថ្ងៃ​មកហើយ មុននឹង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ​ដែលជា​ដំណាក់កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន​បញ្ចប់​នៅទីក្រុង Milan​។

​​លើ​កំណាត់​ផ្លូវ ៣០.៣​គីឡូម៉ែត្រកាលពី​ថ្ងៃអាទិត្យ​នោះ​ អ្នកឈ្នះ​គឺ​កីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Filippo Ganna ប្រើពេល ៣៣នាទី ៤៨វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាករ​បារាំង Remi Cavagna ១២វិនាទី និង​លេខ៣ Edoardo Affini យឺត​ជាង ១៣វិនាទី​។ ​គូប្រជែង​របស់ Bernal គឺ​កីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Damiano Caruso ដែល​បាន​យកឈ្នះ​ដំណាក់កាល​ទី២០ កាលពី​ថ្ងៃអាទិត្យ ធ្វើ​មិន​បានល្អ​ឡើយ​ក្នុងដំណាក់កាល​ចុងក្រោយ ​ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ១៧​។ ​យ៉ាងណាក្តី Egan Bernal ដែលជា​ជើងឯក Tour de France កាលពី​ឆ្នាំ២០១៩ នោះនៅតែ​បញ្ចប់​លើ​គេ​ក្នុង​តារាង​រួម​ក្រោយ ២១ដំណាក់កាល​នេះ​ដោយមាន​វេលា​ល្អ​ជាង​អ្នក​លេខ២ Damiano Caruso ១នាទី ២៩វិនាទី និង​លេខ៣ កីឡាករ​អង់គ្លេស Simon Yates យឺត​ជាង ៤នាទី ១៥វិនាទី​។ ​ក្នុងនាម​ជា​ជើងឯក Giro d’Italia នេះ Egan Bernal ទទួលបាន​ប្រាក់រង្វាន់ ២៣ម៉ឺន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm