អ៊ុយក្រែន ៖ រដ្ឋមន្រ្ដីការពារជាតិអ៊ុយក្រែនដែលទើបតែងតាំងថ្មី លោក រុស្ទេម អ៊ូមេរ៉ូវ (Rustem Umerov) បានប្រាប់អ្នកសារព៍ត៌មាន កាលពីថ្ងៃអង្គារថា តម្រូវការបន្ទាន់របស់អ៊ុយក្រែនគួរតែត្រូវគេបំពេញរហូតដល់ចុងឆ្នាំនេះ ខណៈដែលប្រទេសនេះ កំពុងត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់រដូវរងាខាងមុខ ។
លោកអ៊ូមេរ៉ុវ បានបន្ថែមថា លោកក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបទៅកាន់អ្នកចូលរួមកិច្ចប្រជុំក្រុមទំនាក់ទំនងរបស់ក្រសួងការពារជាតិអ៊ុយក្រែនផងដែរស្ដីពីសភាពការណ៍វិវឌ្ឍន៍ចុងក្រោយនៅសមរភូមិ។
មានប្រហែល៥០ប្រទេសដែលគាំទ្រអ៊ុយក្រែន បានចូលរួមនៅក្នុងព្រឹត្ដិការណ៍ដែលរៀបចំធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសអាមេរិករ៉ាមស្ដាញ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់៕

