នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ លោកហ្សេលិនស្គី បានបញ្ជាក់ពីភាពត្រឹមត្រូវក្នុងការគាំទ្រសម្រាប់អ៊ុយក្រែនថាជាការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ

2023/09/22 03:51:14 am        78

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេលិនស្គី បានបង្ហាញខ្លួននៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ និងបានបង្ហាញនូវភាពត្រឹមត្រូវការផ្គត់ផ្គង់អាវុធឲ្យក្រុងគីវ ដោយជំរុញឲ្យដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូ និងគាំទ្រសេចក្តីសម្រេចនានារបស់សហប្រជាជាតិថាជាសកម្មភាពដើម្បីការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

ស្ថិតក្នុងឯកសណ្ឋានកងទ័ព លោកហ្សេលិនស្គីបានធ្វើដំណើរទៅក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ដែលមាន១៥ប្រទេស ដោយផ្ទាល់លើកដំបូង ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក។ ក្រុមប្រឹក្សាសន្ដិសុខបានជួបប្រជុំជាច្រើនលើកតាំងពីពេលនោះមក ប៉ុន្ដែពុំអាចចាត់វិធានការណាមួយឡើយ ដោយសារតែទីក្រុងម៉ូស្គូ មានសិទ្ធិវ៉េតូ។

លោកហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែន ប្រើសិទ្ធិស្វ័យការពាររបស់ខ្លួន ដោយលោកបន្ថែមថា ការជួយផ្តល់អាវុធដល់អ៊ុយក្រែននៅក្នុងការប្រើសិទ្ធិនេះ តាមរយៈការដាក់ទណ្ឌកម្ម និងដាក់សម្ពាធឲ្យកាន់តែធ្ងន់លើអ្នកឈ្លានពាន ព្រមទាំងការបោះឆ្នោតគាំទ្រសេចក្តីសម្រេចពាក់ព័ន្ធនានាដែលពាក់ព័ន្ធនានា នឹងមានន័យថាជួយការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយ។

អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច បានទទួលជោគជ័យក្នុងការដាក់រុស្ស៊ីឲ្យស្ថិតនៅឯកោផ្នែកកាទូត នៅឯអង្គការសហប្រជាជាតិ ជាទីដែលមហាសន្និបាតអង្គការសហប្រជាជាតិមាន១៩៣ប្រទេសជាសមាជិក បានបោះឆ្នោតជាច្រើនលើកដោយសំលេងលើសលប់នៅក្នុងការថ្កោលទោសការវាយលុក និងបានទាមទារឲ្យក្រុងម៉ូស្គូដកទ័ពរបស់ខ្លួនចេញជាបន្ទាន់។

លោក ហ្សេលិនស្គី បាននិយាយថា យើងមិនគួរង់ចាំឲ្យអ្នកឈ្លានពានបញ្ចប់សង្រ្គាមទេ។ ពោលគឺយើង ត្រូវតែធ្វើសកម្មភាពពីឥឡូវនេះទៅ។ លោកបន្តថា បំណងប្រាថ្នារបស់យើងគឺដើម្បីសន្ដិភាព គួរតែជំរុញនាំទៅរកកំណែទម្រង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm