អាមេរិក៖ យោងតាមអង្គការផ្ដល់ជំនួយ ជនអន្តោប្រវេសន៍ជាង៣.០០០នាក់ ត្រូវបានទម្លាក់ចោលកាលពីសប្ដាហ៍មុន នៅមជ្ឈមណ្ឌលឆ្លងកាត់ នៅទីក្រុង San Diego រដ្ឋ California បន្ទាប់ពីពួកគេបានឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក ។
ក្រុមទីភ្នាក់ងារល្បាតព្រំដែនអាមេរិក កំពុងធ្វើការលើកិច្ចការជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក ដែលកំពុងរង់ចាំនៅចន្លោះរបងដែកព្រំដែនរវាងប្រទេសទាំង២នៅព្រំដែនភាគខាងត្បូង ជាការកើនឡើងយ៉ាងច្រើនៃចំនួនជនអន្តោប្រវេសន៍ដ៏ធំ ដែលបានប្រមូលផ្ដុំគ្នានៅទីនោះកាលពីខែឧសភា។
លោក ស៊ឺជីអូ ម៉ូជីកា (Sergio Mogica) បានធ្វើដំណើរមកពីប្រទេសប្រេស៊ីល និងបានផ្លោះរបងព្រំដែន កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញា ជាមួយមនុស្សប្រហែល៣០០នាក់ផ្សេងទៀត ។ លោក ត្រូវបានផ្ដល់កាលបរិច្ឆេទនៅតុលាការសម្រាប់ការដាក់លិខិតស្នើសុំសិទ្ធិជ្រកកោន នៅខែតុលាឆ្នាំ២០២៥ ។ជាមួយគ្នានេះដែរ លោក គ្រោងធ្វើដំណើរទៅកាន់រដ្ឋ Oklahoma ជាទីដែលគ្រួសាររបស់លោករស់នៅទីនោះ។
លោកថា នេះជារឿងល្អណាស់ ។លោកមិនធ្លាប់បានមកដល់ទីនេះទេ។ លោកមានក្ដីស្រម៉ៃចង់មកកាន់ទីនេះ។ លោកមិនដែលគិតទេថាលោកបានមកដល់ទីនេះ ប៉ុន្តែលោកបានសម្រេចចិត្តមកកាន់ទីនេះ ព្រោះលោកមានបញ្ហាសេដ្ឋកិច្ចតិចតួចនៅក្នុងប្រទេសរបស់លោក ហេតុនេះ ទើបលោកព្យាយាម ថាតើលោកអាចមកកាន់ទីនេះនិងធ្វើអ្វីមួយនៅទីនេះ បានដែរឬអត់៕

