ក្រសួង​អប់រំ​ជំរុញឱ្យ​រួមគ្នា​សកម្ម​ទាំង​អ្នកផ្ដល់ ​និង​អ្នកទទួល​សេវា​អប់រំ​ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩

2021/05/31 07:20:50 pm        74

ភ្នំពេញ ៖ ​​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ដែល​ការសិក្សា​ទូទាំង​ប្រទេស​ត្រូវ​ផ្អែកលើ​ការសិក្សា​អន​ឡាញ និង​ការសិក្សា​ពី​ចម្ងាយ​ទាំងស្រុង អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់ថា ​ការអប់រំ​ក្នុង​កាលៈទេសៈ​នេះ គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ភាព​សកម្ម​រវាង​ភាគី ​អ្នកផ្ដល់​សេវា​អប់រំ និង​ភាព​សកម្ម​នៃ​ភាគី​ទទួល​សេវា​អប់រំ​ដើរ​ទន្ទឹមគ្នា​ ទើប​ធ្វើឱ្យ​ការអប់រំ​ក្នុង​ដំណាក់កាល​នេះ​មាន​ភាពប្រសើរ​។

កំឡុង​ពេលដែល​ការសិក្សា​ទូទាំងប្រទេស​ត្រូវ​ពឹង​ផ្អែកលើ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ​និង​ការសិក្សា​ពី​ចម្ងាយ​នាពេលនេះ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន ​និង​កីឡា បាន​បញ្ជាក់​ប្រាប់ BTV​ នាពេល​ថ្មីៗ​នេះ​ថា ការអប់រំ​ក្នុង​គ្រា​លំបាក​នេះ​ គឺ​ទាមទារ​ឱ្យ​ភាព​សកម្មភាព តាំងចិត្ត​ខ្ពស់​ពី​ភាគី​ទាំងពីរ ​គឺ​ភាគី​អ្នកផ្ដល់​សេវា​អប់រំ ​និង​ភាគី​អ្នកទទួល​សេវា​អប់រំ​។

ឯកឧត្តម ​អ្នកនាំពាក្យ​បញ្ជាក់ថា ​សម្រាប់​ភាគី​ផ្ដល់​សេវា​អប់រំ​គឺ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន រាប់បញ្ចូល​ទាំង​អ្នក​ជំនាញ​ខាង​ខ្លឹមសារ អ្នក​ជំនាញ​ខាង​ដំណើរការ រួម​ទាំង​អ្នក​ជំនាញ​បច្ចេកទេស រួមគ្នា​ក្នុងការ​បង្កើត​នូវ​ខ្លឹមសារ​បង្រៀន​ និង​បង្កើត​នូវ​កម្មវិធីសិក្សា​មួយចំនួន ​ដែល​មាន​ភាព​ងាយស្រួល​សិក្សា​ក្នុង​កំឡុងពេល​ផ្អាក​ការសិក្សា​នេះ​។

ទន្ទឹមនឹង​ភាព​សកម្ម​របស់​អ្នកផ្ដល់​សេវា​អប់រំ ឯកឧត្តម រស់ សុ​វាចា លើក​ឡើងថា​ ការចូលរួម​យ៉ាង​សកម្ម និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់ អ្នកទទួល​សេវា​អប់រំ ​ក៏ត្រូវ​ដើរ​ទន្ទឹមគ្នា ​មិនអាច​ខ្វះ​បាន​នោះទេ​។ ឯកឧត្តម​ ថា បើ​អ្នកទទួល​សេវា​អប់រំ​គ្មាន​ការចូលរួម គ្មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​សិក្សា​នោះទេ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​។

ក្នុងដំណាក់កាល​បច្ចុប្បន្ន ដែល​សាលារៀន​ទូទាំង​ប្រទេស​នៅ​បន្ត​ផ្អាក​ដំណើរការ ក្រសួង​អប់រំ​ជា​ភាគី​ធំ​ក្នុង​ការ​ផ្ដល់សេវា​អប់រំ បាន​បង្កើត​នូវ​វីដេអូ​បង្រៀន​ជាច្រើន ដោយមាន​ការ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​លើ​មធ្យោបាយ​មួយ​ចំនួន​ដូចជា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ ប្រព័ន្ធ​យូ​ធូប​ផ្លូវការ​របស់​ក្រសួង ទូរទស្សន៍ ទ​ទក ២ កម្មវិធី​ទូរស័ព្ទ MoEYS E-Learning រួមទាំង​ការចូលរួម​របស់​វិស័យ​ឯកជន​មួយ​ចំនួន​ផងដែរ​។ ទន្ទឹម​នឹងមាន​កម្មវិធី​សិក្សា​ទាំងនេះ គ្រូបង្រៀន​ជាច្រើន​ក៏បាន​ចងក្រង​សិស្ស តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​ធ្វើការ​បង្រៀន និង​ដាក់​កិច្ច​ឱ្យធ្វើ​ជាប្រចាំ​រាល់ថ្ងៃ​ផងដែរ​។​

​បច្ចុប្បន្ន​ក្រសួង​អប់រំ​ក៏​មិនទាន់​អាច​កំណត់ កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​វិញ​នោះទេ ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​៕

​អត្ថបទ​៖ គឹម​ហុក   

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm