AFC Cup៖ ភ្នំពេញក្រោន យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន Cebu FC ៣-០ ក្នុងជំនួបបើកឆាកពូលF

2023/09/22 04:50:30 pm        803

ក្រុមភ្នំពេញក្រោន របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលF នៃពានរង្វាន់ AFC Cup 2023/24​ នៅកីឡដ្ឋាន​ Rizal Memorial នារដ្ឋធានីម៉ានីល កាលពីយប់មិញ ។

ជំនួបដ៏តានតឹងនេះ បានចំណាយពេលស្ទើរមួយតង់ ទើបមានគ្រាប់បាល់កើតឡើង ដែល​ផ្ដើម​ចេញ​ពី​ការ​តែតបញ្ចប់របស់ខ្សែប្រយុទ្ធជនជាតិជប៉ុន Shimizu Shintaro  នៅនាទី៤២ ដែល​ជួយ​ឲ្យ​ក្រុមភ្នំពេញក្រោន នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅវគ្គទី១ ។

ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេស​ក្រុម ​Cebu ​របស់​ហ្វីលីពីន ​តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមសិង្ហក្រហមបានឡើយ ផ្ទុយទៅ​វិញ​ភ្នំពេញ​ក្រោន ​បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ អ៊ន ចាន់ប៊ូលីន នៅនាទី៥៤ និង​កីឡាករ​ Andres Nieto នៅនាទី៨៤ ដើម្បីធានាជ័យជម្នះតែម្ដង ។

ជាមួយជ័យជម្នះនេះដែរ នាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ​ពេញ ​ស្មើក្រុមមកពីអូស្ដ្រាលី Macarthur FC ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-០ ដូចគ្នា ក្នុងការប្រកួតដែលចាប់ផ្ដើមដំណាលគ្នា កាលពីយប់មិញ ។

សម្រាប់ការប្រកួតបន្ដ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United ​របស់​មីយ៉ាន់ម៉ា​វិញ​ម្ដង នាថ្ងៃទី០៥ ខែតុលា ហើយក្រុម Cebu FC ក៏ត្រូវជួបក្រុមម្ចាស់ផ្ទះ Macarthur FC នៅ​ថ្ងៃជាមួយគ្នានោះដែរ ក្នុងប្រកួតទី២ ជើងទី១ នៃពូលF ប្រចាំវគ្គជម្រុះពានរង្វាន់ AFC Cup 2023/24 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ។

សូមរំឮកថា វគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ភ្នំពេញក្រោន ស្ថិត​ក្នុង​ពូល ​F​ ជា​មួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និង​ក្រុម Macarthur FC មកពីអូស្ដ្រាលី ដែលត្រូវប្រើរូបមន្ដការប្រកួតវិលជុំចំនួន ២ជើង ដើម្បី​កំណត់​ក្រុម​មានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm