ប្រេស៊ីល៖ ប្រជាជនប្រេស៊ីល បានសម្រុកទៅកាន់ឆ្នេរ Copacabana ក្នុងទីក្រុង រីអូ (Rio) កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ដោយសារផ្នែកដ៏ធំមួយនៃប្រទេសត្រូវបានគេរំពឹងថា នឹងទទួលរងនូវកម្ដៅយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ ដោយក្រុមអ្នកឧតុនិយមបានព្រមានអំពីសីតុណ្ហភាពលើសពី៤០អង្សាសេ។
អ្នកព្យាករណ៍អាកាសធាតុឯករាជ្យពីទីភ្នាក់ងារ Climatempo បាននិយាយថា លក្ខខណ្ឌបរិយាកាសមិនអំណោយផល នឹងរារាំងការមកដល់នៃអាកាសធាតុត្រជាក់នៅផ្នែកភាគច្រើននៃប្រទេសនេះ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយជំរុញឱ្យមេឃមានពន្លឺថ្ងៃដ៏យូរជាមួយនឹងកម្ដៅលើសពីកម្រិតធម្មតា សម្រាប់សប្តាហ៍ចុងក្រោយនៃរដូវរងានៅប្រទេសអឌ្ឍគោលខាងត្បូងមួយនេះ។
អ្នកព្យាករណ៍ក៏បានព្រមានអំពីបញ្ហាសុខភាព ដែលអាចកើតមានបណ្តាលមកពីកម្ដៅដ៏ខ្លាំងក្លា និងលើសកម្រិតនេះ ដែលនឹងប៉ះពាល់ដល់ផ្នែកធំៗនៃតំបន់ភាគអាគ្នេយ៍ និងភាគកណ្តាលខាងលិចនៃប្រទេសនេះផងដែរ៕

