អាមេរិក៖ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានឆ្លងព្រំដែនចូលទៅក្នុងសហដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីរដ្ឋ California ទៅកាន់រដ្ឋ Texas ក្នុងនោះមនុស្សជាច្រើននៅតែបន្តទៅដល់តាមរថយន្តក្រុង និងរថភ្លើងដឹកទំនិញទៅកាន់ទៅក្រុងនានានៅតាមព្រំដែនរបស់ម៉ិកស៊ិកជាលំហូរនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើន បន្ថែមទៀត ទៅកាន់ភាគខាងត្បូង។
ការកើនឡើងយ៉ាងច្រើននៅតាមព្រំដែន ដែលគេបានកត់សម្គាល់ឃើញ នៅក្នុងទីក្រុង San Diego រដ្ឋ California និងទីក្រុង El Paso និង ទីក្រុង Eagle Pass នៅរដ្ឋតិ Texas ក្លាយជាចំណុចរបត់ថ្មីមួយ បន្ទាប់ពីចំនួននេះបានថយចុះក្នុងពេលប៉ុន្មានខែថ្មីៗនេះ និងអាចបង្កឲ្យមានជាបញ្ហាប្រឈមខាងនយោបាយថ្មីសម្រាប់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងពេលវេលានៃការបោះឆ្នោត។
កាលពីខែឧសភា លោក Biden បានដាក់ចេញគោលនយោបាយថ្មីមួយដើម្បីបញ្ឈប់ការឆ្លងដែនខុសច្បាប់ រួមទាំងការនិរទេសជនអន្តោប្រវេសន៍ទៅប្រទេសកំណើតរបស់ពួកគេ និងបម្រាមមិនឲ្យចូលក្នុងទឹកដីអាមេរិករយៈពេល៥ឆ្នាំ ជាដើម ខណៈដែលរដ្ឋបាលរបស់លោកប្រឹងប្រឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ដ៏ច្រើនបំផុត ។
ក្រុមអ្នកជំនាញនិយាយថា សហរដ្ឋអាមេរិកខ្វះសមត្ថភាពរារាំង និងដំណើរការជនអន្តោប្រវេសន៍នៅព្រំដែន ដែលជារឿយៗរដ្ឋបាលមួយនេះ មិនអាចអនុវត្តន៍ការដាក់ទោសធ្ងន់ធ្ងរដូចដែលខ្លួនបានប្រកាសកាលពីខែឧសភា៕

