កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមូល​ចំណូល​ជាង ២៨ លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ

2021/05/31 07:25:28 pm        137

ព្រះសីហនុ ៖ ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​៤ខែ ឆ្នាំ២០២១​ សរុប​មាន​ចំនួន​បរិមាណ​ជាង២លាន​តោន ​កើនឡើង​ជាង ៩ភាគរយ ក្នុងនោះ​ ការប្រមូល​ចំណូល​លើ​អាជីវកម្ម​សរុប​ចំនួន​ទឹកប្រាក់​ជាង ២៨ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៩ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ ។

តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ រយៈពេល ៤​ខែ ឆ្នាំ ២០២១ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​បង្ហាញ​ឲ្យ​ដឹងថា​ ការនាំ​ចូល​មាន​ចំនួន ១,៨ លាន​តោន​ កើនឡើង​ជាង ១១ ភាគរយ និង​ការនាំចេញ​មាន​បរិមាណ​ជាង ៥៤ម៉ឺន​តោន​ កើនឡើង​ជាង ៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ ២០២០ ។

ការ​នាំចូល​ទំនិញ​សំខាន់ៗ​តាម​កុង​តឺន័​រ រួមមាន​៖ ម៉ូតូ​, ក្រណាត់​, បារី​, និង​ទំនិញ​ផ្សេងៗ​មានការ​កើនឡើង ​ខណៈ​ការដឹកជញ្ជូន​រួមមាន ​៖ រថយន្ត​, គ្រឿងចក្រ​, កង់ និង​សំលៀកបំពាក់ បាន​ថយចុះ ។ ចំពោះ​ការ​ដឹក​ជញ្ជូន​មិនមែន​កុង​តឺន័​រ​មានដូចជា ​គ្រឿងចក្រ និង​លោហៈធាតុ ​មាន​បរិមាណ​កើនឡើង ​ខណៈ​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​ផ្សេងៗ​បាន​ធ្លាក់​ចុះ ។ ដោយឡែក​ការនាំចេញ​សម្រាប់​ទំនិញ​សំខាន់ៗ​វិញ​រួមមាន ​៖ ក្រណាត់​, ស្បែកជើង​និង​ស្រោមជើង ​រួមជាមួយ​ការនាំចេញ​សម្ភារៈ​ផ្សេងៗ​ទៀត ​មាន​បរិមាណ​កើនឡើង​, ចំណែក​ការនាំ​អង្ករ​, សំលៀកបំពាក់​, គឿង​ចក្រ​, ឈើ​កែច្នៃ និង​បារី ​មាន​ចំនួន​បរិមាណ​ធ្លាក់ចុះ ។

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អនុវត្តន៍​ចំណូល​លើ​ការ​ធ្វើ​អាជីវកម្ម​សរុប​មាន​ចំនួន​ជាង ​២៨ លាន​ដុល្លារ កើន​ឡើង​ប្រមាណ​ជាង ៤ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ​ក្នុងនោះ​ចំពោះ​ចំណូល​លើក​រៀប​ទុក​ដាក់​ ប្រមូលបាន​ជាង ១៨ លាន​ដុល្លារ​, ចំណូល​ចលនា​នាវា ជាង ៥ លាន​ដុល្លារ​, ចំណូល​ស្តុក​ឃ្លាំង​ជាង ១​លាន​ដុល្លារ​, ចំណូល​ដឹកជញ្ជូន​ជាង​ ១​ម៉ឺន​ដុល្លារ និង​អាករ​លើ​តម្លៃ​បន្ថែម ១០% អនុវត្តន៍​បាន​ជាង ២ លាន​ដុល្លារ​អាមេរិក​ផងដែរ ៕

​អត្ថបទ ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm