អាមេរិក៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បន្ទាប់ពីជំនួបនៅសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា រុស្ស៊ីឈរតែម្នាក់ឯងដែលឈររាំងផ្លូវសន្តិភាព។ លោក Biden បាននិយាយនៅក្នុងជំនួបទ្វេភាគីនៅសេតវិមានជាមួយលោក Zelenskyy ថា រុស្ស៊ីកំពុងឈរតែម្នាក់ឯងដែលឈររាំងផ្លូវសន្តិភាព។ ជំនួសមកវិញ ប្រទេសរុស្ស៊ីកំពុងស្វែងរកអាវុធបន្ថែមទៀត ពីប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើង ដែលបំពានសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទីក្រុងមូស្គូខ្លួនឯងធ្លាប់បានបោះឆ្នោតដាក់ឲ្យអនុវត្តន៍។
លោក Biden បានធានាដល់លោកZelenskyy កាលពីថ្ងៃព្រហស្បតិ៍ថា ការគាំទ្រដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក សម្រាប់សង្គ្រាមដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី គឺនៅតែមាន ទោះបីជាមានការប្រឆាំងពីសមាជិកសភាគណបក្សសាធារណៈរដ្ឋក្នុងការបញ្ជូនជំនួយរាប់ពាន់លានក៏ដោយ។
សហរដ្ឋអាមេរិក បានបញ្ជូនជំនួយមនុស្សធម៌និងសន្តិសុខប្រមាណ១១៣ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលរបស់លោក Zelenskyy ចាប់តាំងពីរុស្ស៊ី បានឈ្លានពានកាលពីខែកុម្ភះ ឆ្នាំ២០២២៕

