អាមេនី៖ នគរបាលប្រទេសអាមេនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឃុំខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Yerevan ដែលបានបិទផ្លូវ ក្នុងការតវ៉ាប្រឆាំងការចុះចាញ់របស់តំបន់ណាហ្គ័ណរ-ការ៉ាបាក់( Nagorno-Karabakh) ដែលផ្តាច់ខ្លួន។
ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលបានធ្វើឲ្យមានកំហឹងដោយភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការដួលរលំចុងក្រោយរបស់អាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Yerevan ភាគកណ្តាល។
ពួកគេបានទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ជាអ្នកដែលទទួលខុសត្រូវចំពោះការចុះចាញ់ប្រទេសអាស៊ែបៃហ្សង់ក្នុងសង្គ្រាមឆ្នាំ២០២០។
លោក Pashinyan បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ ពីការធ្វើមិនគ្រប់គ្រាន់ដើម្បីគាំទ្រប្រទេសអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមិនស្គាល់អត្តសញ្ញាណ កំពុងពិភាក្សាអំពីរដ្ឋប្រហារនៅក្នុងទីក្រុង Yerevan៕

