ចិន យាងព្រះមហាក្សត្រកម្ពុជា ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

2023/09/22 11:25:48 am        324

ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែល​លើក​ពី​ឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាល្ងាច​ថ្ងៃទី​២៣ ខែ​កញ្ញា​ស្អែក ខណៈរដ្ឋាភិបាលចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​យាងចូលរួមជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ ក្នុងពិធីបើកកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកនេះគឺជាមហាកិត្តិយសមួយ សម្រាប់​កម្ពុជា​ ពិសេសដែលមានព្រះរាជវត្ដមានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹង​ស្ដេច​យាង​ចូលរួមពិធីបើកកីឡាអាស៊ី ដែលជាការទូតដ៏ល្អបរិសុទ្ធមួយភ្ជាប់នឹងកីឡា ហើយ​ក៏​ជា​ការ​ផ្ដល់នូ​វ​កិត្តិយស និងការលើកទឹកចិត្តដល់វិសេសវិសាលបំផុតដល់ប្រតិភូកីឡាកម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្មក្នុងព្រឹត្តិការណ៍នេះ ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង ​Hangzhou ​នឹង​ដំណើរ​ការ​ប្រកួត​ផ្លូវការ ​ពី​ថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិក ១​៧ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡា​អត្តពលកម្ម,​ ហែលទឹក, ​បាល់ទះ, ​បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ WT,​ គ្រិកឃីត, ​យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ​ទូក​ប្រពៃណី, ​សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ ក្នុងចំណោមអត្តពលិកទាំងអស់ មាន​កីឡា​សក្ដានុពលប្រមាណ ៦-៧ប្រភេទកីឡា ដែលកម្ពុជារំពឹងទទួលបានមេដាយ ។ នេះបើ​តាម​ការបញ្ជាក់​បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ៕ អត្ថបទ លី ឈុនឡា


 


អត្ថបទដែលទាក់ទង

ស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី សហការរៀបចំកម្មវិធីប្រដាល់ «កំពូលអ្នកចម្បាំងអូដ្ឋ»
2025/03/28 09:31:50 am        1
វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួត​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ
2025/03/25 02:13:33 pm        1
លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា
2025/03/25 01:55:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌិត ទីណា ចុះពិនិត្យការប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ ,សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ

2025/03/28 01:25:24 pm
​នាវាទេសចរណ៍ឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ដឹកភ្ញៀវទេសចរ និងនាវិកជិត ១ពាន់នាក់ ចូលទស្សនាកម្ពុជា ខេត្តព្រះសីហនុ
2025/03/28 01:09:20 pm
​យុវជន៖ ពិព័រណ៍ការងារ និងជំនាញសិក្សា ផ្តល់ភាពងាយស្រួលដល់ដើម្បីស្វែងរក​ឱកាសការងារស្របតាមតម្រូវការទីផ្សារ
2025/03/28 01:01:40 pm
​ប្រធានគណៈកម្មការអឺរ៉ុប៖​​ សម្ព័ន្ធឆន្ទៈដូចគ្នាបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉ារីស
2025/03/28 12:29:15 pm
​ភ្លៀងធ្លាក់ នាំមកភាពធូរស្រាលខ្លះដល់ក្រុង Imabari ទទួលរងចំហេះព្រៃ នៅភាគខាងលិចប្រទេសជប៉ុន
2025/03/28 12:16:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/27 06:00:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/26 07:19:36 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/27 03:51:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/27 11:01:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/27 05:09:06 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am