មន្ដ្រីជំនាញរកឃើញអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ច្រើនជាងគេ គឺខេត្តតាកែវ និងព្រះសីហនុ

2023/09/22 07:14:34 pm        3.5 K

ភ្នំពេញ៖ ក្នុងកំរិតបច្ចេកទេសមន្ត្រីជំនាញបានបង្ហាញទិន្នន័យសិក្សា និងវិភាគ រកឃើញថា ចំនួនអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ ច្រើនជាងគេគឺមានពីរខេត្ត (ខេត្តតាកែវ និងខេត្តព្រះសីហនុ) ជាពិសេសក្រុមប្រឈមមុខខ្ពស់ ។

លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ បានធ្វើបទបង្ហាញអំពី ការប៉ាន់ប្រមាណចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្នាក់ ក្រោមជាតិ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស មកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

លោកបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មាន គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយលទ្ធផលបែងចែក ទៅតាមអាយុភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងក្រុមប្រឈមគឺមាន៦ខេត្ត ក្នុងចំណោម ២៥ ដែលគ្របដណ្តប់ជាង ៦០ភាគរយ នៃចំនួនសរុប​ទៅទូទាំងប្រទេស។ ដោយឡែក EW មានការធ្លាក់ចុះគិតចាប់ពីឆ្នាំ២០១០នៅពេល ដែលក្រុមប្រឈម ( KP ) មានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងកំរិតបច្ចេកទេសរកឃើញថា ចំនួនអ្នកឆ្លងថ្មី ច្រើនជាងគេគឺមានពីរខេត្តគឺខេត្តតាកែវ និង​ខេត្តព្រះសីហនុ ជាពិសេសក្រុមប្រឈមមុខខ្ពស់ ហើយទិន្នន័យនេះមិនទាន់បានបញ្ចូលទិន្នន័យ PreP នៅក្នុងកម្មវិធីនៅឡើយ ហើយដែលនឹងមានគម្រោងពង្រីកការគ្របដណ្តប់ឱ្យបានលើសពី ១ម៉ឺននាក់នេះ។ ​ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន ​ដោយសារកត្តាផ្សេងៗដូចជា ករណី​គ្រឿងញៀន អត្រា​អ្នកស្រលាញ់ភេទដូចគ្នា​ បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវា​កំសាន្តសប្បាយ ។ល។

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ​និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ​ការគិតគូអំពីទិន្នន័យទាក់ទង នឹង​កម្មវិធីឆ្លើយតបមេរោគអេដស៍ ​ជំងឺអេដស៍ ​នៅតែជាចំណុចជាអាទិភាព ដើម្បីទទួលបាននូវ​បទ​អន្តរាគមន៍ បង្ការដែលមានលក្ខណៈ​សុក្រឹត​ ជាក់លាក់ក្នុងការយក មកប្រើប្រាស់ ដើម្បី​សម្រេច​បាននូវការសម្រេចចិត្តបានត្រឹមត្រូវ​ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ​បានផ្តល់អនុសាសន៍ដល់សមាជិក ​សមាជិកាបន្តសហការ និងសម្របសម្រួល​ការមួយអាជ្ញាធរពាក់ព័ន្ធ និង​អង្គការ​សង្គមស៊ីវិលជំរុញការងារផ្សព្វផ្សាយ​ដល់​ប្រជាជនគោលដៅ ​ឱ្យបន្តការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍​គ្រប់មធ្យោបាយ ដល់ប្រជាជនគន្លឹះ ​ជាពិសេសក្រុមយុវវ័យ​ ដើម្បីបង្ការខ្លួនចៀសពីការឆ្លង​មេរោគ​អេដស៍ និងលុបបំបាត់ការរើសអើង ​និងមាក់ងាយក្នុងចំណោមអ្នក​ផ្ទុកមេរោគអេដស៍ និង​ប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        68
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm